សេអ៊ូល៖ តំណាងពិសេស អាមេរិក ទៅកាន់កូរ៉េខាងជើង គឺលោក Stephen Biegun បានបញ្ចប់ដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងប៉េកាំង ដោយមិន បានរៀបចំកិច្ចពិភាក្សា ជាមួយកូរ៉េខាងជើង នៅថ្ងៃសុក្រចំពេលមានការព្រួយ បារម្ភថាក្រុងព្យុងយ៉ាង អាចបន្តបង្កហេតុ ក្នុងការតវ៉ាជុំវិញ ការចរចានុយក្លេអ៊ែរ ដែលជាប់គាំង។
លោក Stephen Biegun ដែលទើបតែត្រូវបានគេអះអាងថា អនុរដ្ឋមន្រ្តីការបរទេសថ្មី មិនត្រូវបានគេមើលឃើញថា កំពុងឡើងជិះយន្ដហោះអ៊ែរឆាយណា ដែលធ្វើដំណើរ ទៅកាន់ក្រុងព្យុងយ៉ាង នៅឯអាកាសយានដ្ឋានអន្តរជាតិ ក្រុងប៉េកាំងនោះទេ ដែលជាសញ្ញាមួយ ដែលបង្ហាញថា ដំណើរទស្សនកិច្ច របស់លោកទៅកូរ៉េខាងជើង នឹងមិនសមហេតុផលនោះទេ។
នៅពេលត្តូវបានសួរថា តើលោកបានទាក់ទងភាគីកូរ៉េខាងជើង នៅពេលដែលលោកនៅតំបន់អាស៊ី ក្នុងនោះលោកបានបង្ហើបប្រាប់ក្រុមអ្នកយកព័ត៌មាន នៅឯព្រលានយន្តហោះថា “គ្មានការអត្ថាធិប្បាយទេ នៅពេលនេះ” ។ លោកក៏បានបដិសេធមិនឆ្លើយសំណួរ អំពីគោលបំណង នៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននោះ៕
ដោយ ឈូក បូរ៉ា