បរទេស: The Bloomberg នៅថ្ងៃសុក្រ ទី២០ ខែធ្នូនេះ បានឲ្យដឹងថា គណៈរដ្ឋមន្រ្តីជប៉ុន បានធ្វើការអនុម័តចុងក្រោយមួយ ទៅលើកញ្ចប់ថវិកាការពារជាតិ ចំនួនប្រមាណជា ៥,៣ពាន់ពាន់លានយេន ឬប្រមាណជា៤៨,៥ ពាន់លានដុល្លារ ពោលគឺកើនឡើងប្រមាណជា ១ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន ខណៈមានការគំរាមកំហែងជាថ្មី ពីប្រទេសជិតខាងកូរ៉េខាងជើងជាដើម។
ក្នុងចំណោមឯកសារ ដែលមាននៅក្នុងបញ្ជីទិញទំនិញ របស់ប្រទេសគឺ១១,១ ពាន់លានយ៉េន សម្រាប់ការអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់ថ្មី នេះបើយោងតាមឯកសារ ដែលចែកចាយ ដោយក្រសួងការពារជាតិ។ ទឹកប្រាក់សរុបនេះ ក៏រាប់បញ្ចូល ២៨,១ ពាន់លានយ៉េន សម្រាប់យន្តហោះចម្បាំង Lockheed Martin F-35A ចំនួន ៣ គ្រឿងផងដែរ។
ក្នុងនោះផងដែរ រដ្ឋាភិបាលក៏នឹងរក្សាទុកថវិកា ប្រមាណជា២០០,៥ ពាន់លានយ៉េន ក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់បុគ្គលិកយោធាសហរដ្ឋអាមេរិក ប្រមាណ ៥០០០០ នាក់ដែលមានមូលដ្ឋាន នៅប្រទេសជប៉ុន។
កិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក ស្តីពីការគាំទ្រប្រទេសម្ចាស់ផ្ទះ នឹងផុតកំណត់នៅខែមីនា ឆ្នាំ២០២១ ហើយលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងបង្កើនការចូលរួមចំណែក ដែលរបាយការណ៍ខ្លះនិយាយថា នឹងកើនឡើងដល់៤ដង៕
ប្រែសម្រួល:ស៊ុនលី