BBC៖ ប្រធានាធិបតី លោក ដូណាល់ត្រាំ បានផ្តល់មូលនិធិជាផ្លូវការ ដល់កម្លាំងមន្ទីរប៉ង់តាហ្គោន ដោយផ្តោតសំខាន់ ទៅលើសង្គ្រាម ក្នុងលំហអាកាសពោល គឺកម្លាំងអវកាសអាមេរិក។ សេវាកម្មយោធាថ្មីដំបូង នៅក្នុងរយៈពេលជាង ៧០ ឆ្នាំ ស្ថិតនៅក្រោមកងទ័ព អាកាសអាមេរិក។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា នៅឯមូលដ្ឋានកងទ័ព ក្បែរទីក្រុងវ៉ាស៊ីនតោន លោក ត្រាំ បានពណ៌នាអំពី កងកម្លាំងអវកាសថា ជាដែនប្រយុទ្ធសង្គ្រាមថ្មីបំផុត របស់ពិភពលោក។
លោកបានមានប្រសាសន៍ថា «ការគំរាមកំហែងដ៏ធ្ងន់ធ្ងរ ដល់សន្តិសុខជាតិរបស់យើង ឧត្តមភាពរបស់អាមេរិក ក្នុងលំហពិត ជាសំខាន់ណាស់។ យើងកំពុងនាំមុខ ប៉ុន្តែយើងមិននាំមុខ ដោយគ្រប់គ្រាន់នោះទេ ប៉ុន្តែឆាប់ៗនេះ យើងនឹងនាំមុខដោយច្រើន»។
លោកបានបន្ថែមថា « កម្លាំងអវកាស នឹងជួយយើង កំណត់ការឈ្លានពាន និងគ្រប់គ្រង កន្លែងខ្ពស់បំផុត» ។
ការបែងចែកមូលនិធិ ត្រូវបានបញ្ជាក់ កាលពីថ្ងៃសុក្រ នៅពេលប្រធានាធិបតី បានចុះហត្ថលេខា លើថវិកាយោធា ប្រចាំឆ្នាំរបស់អាមេរិក ចំនួន ៧៣៨ ពាន់ដុល្លារ។
ការដាក់ឱ្យដំណើរការ នៃអវកាសនេះ នឹងត្រូវផ្តល់ថវិកាចំនួន ៤០ លានដុល្លារ សម្រាប់ឆ្នាំដំបូងរបស់ខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា