ព័ត៌មានអន្តរជាតិ

អ្នកស្លាប់នៅ ឥណ្ឌាកើនដល់ ១៧នាក និងចាប់ខ្លួន ជាង ៧០០នាក់ ជុំវិញច្បាប់ សិទ្ធិទទួលបាន ភាពជាពលរដ្ឋ

ញូដេលី៖ រលកនៃការតវ៉ាប្រឆាំង នឹងច្បាប់សញ្ជាតិថ្មីរបស់ ប្រទេសឥណ្ឌា នៅតែបន្តកើតមានជាបន្តបន្ទាប់ដោយមាន ការរំជួលខ្លាំងពាសពេញ ប្រទេសចូលដល់ថ្ងៃទី ១២ ហើយ។ ទោះបីមានវិធានការ ដើម្បី ទប់ស្កាត់ការតវ៉ាក៏ដោយ ក៏អំពើហឹង្សាបានផ្ទុះឡើងនៅផ្នែកជាច្រើននៃប្រទេស កាលពីសប្តាហ៍មុន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា នៅរដ្ឋ Uttar Pradesh ភាគខាងជើងឥណ្ឌា ដែលប្រជាជន ម៉ូស្លីមមានចំនួន ១៩,៣% នៃចំនួន ប្រជាជនសរុប និងជាក្រុមជនជាតិភាគតិច ដែលបង្កើតសាសនាធំជាងគេង គឺអំពើ ហិង្សាតវ៉ា បានបណ្តាល ឲ្យ មានមនុស្សស្លាប់ ចំនួន ១៧ នាក់ ដោយសារ អ្នកស្រុកបញ្ចេញ កំហឹង ក្នុងពេលប្រទេសនេះបានធ្វើ វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ។

មានរបាយការណ៍ថា មានមនុស្សចំនួន ៧០៥ នាក់ ត្រូវបានចាប់ខ្លួន និងមានប៉ូលីស ២៦៣ នាក់ បានរងរបួស ខណៈដែលរបាយការណ៍ព័ត៌មានដំបូង (FIR) មនុស្ស ១០.៩០០នាក់ ត្រូវបានចុះឈ្មោះ ហើយរលក នៃអំពើហិង្សានេះ គឺមាន អាវុធប្រមាណ ៤០៥ ត្រូវបានគេរាយការណ៍ ថាត្រូវបានរឹបអូស៕ ប្រែសម្រួលៈ ណៃ តុលា

To Top