ព័ត៌មានអន្តរជាតិ

លោក ត្រាំ ចុះហត្ថលេខា លើច្បាប់​ ការពារជាតិ ៧៣៨ពាន់លានដុល្លារ បង្កើតកងកម្លាំង អវកាស

បរទេស៖ប្រធានាធិបតី សហរដ្ឋអាមរិក លោក ដូណាល់ ត្រាំ នាពេលថ្មីៗ នេះ តាមសេចក្តីរាយការណ៍ បានចុះហត្ថលេខា លើសំណើការពារជាតិ មានទំហំទឹកប្រាក់ ៧៣៨ពាន់លានដុល្លារ ឲ្យក្លាយជាច្បាប់ជាធរមាន បង្កើតកងកម្លាំងអវកាស ដោយសម្រុះ សម្រួលជាមួយ គណបក្សប្រជាធិបតេយ្យ ដើម្បីផ្តល់ សិទ្ធិដល់ នយោជិតសហព័ន្ធ ឲ្យឈប់ សម្រាកសម្រាប់មាតុភាពចំនួន១២សប្ដាហ៍។

លោក ត្រាំ បាននិយាយប្រាប់កងទ័ពប្រជុំគ្នា សម្រាប់ពិធីចុះហត្ថលេខា នៅមូលដ្ឋានកងទ័ពចម្រុះ Andrews ក្នុងរដ្ឋម៉ារីលែន លើច្បាប់ អាជ្ញាការពារជាតិ ដែលរួមបញ្ចូល ការបង្កើនការចំណាយកងទ័ពចំនួន៣,១ភាគរយ បង្ហាញនូវការវិនិយោគដ៏ធំបំផុត ក្នុងអំណាចយោធាជាប្រវត្តិសាស្ត្រ។

គួរបញ្ជាក់ថា ព្រឹទ្ធសភាអាមេរិក បានអនុម័តសេចក្តីព្រាងច្បាប់នោះ កាលពីថ្ងៃអង្គារសប្ដាហ៍មុន ដោយរួមមានទឹកប្រាក់ ៦៣៥លានដុល្លារ សម្រាប់កញ្ចប់ថវិកាមន្ទីរបញ្ចកោណ ប្រាក់២៣,១ពាន់លានដុល្លារសម្រាប់ កម្មវិធីអាវុធនុយក្លេអ៊ែរបស់ ក្រសួងថាមពល ប្រាក់៧១,៥ពាន់លានដុល្លារសម្រាប់ ប្រតិបត្តិការសង្គ្រាម និងប្រាប់៥,៣ពាន់លានដុល្លារក្នុងការទប់ស្កាត់គ្រោះមហន្តរាយបន្ទាន់ សម្រាប់មូលដ្ឋាន យោធានានា៕ ប្រែសម្រួល៖ប៉ាង កុង

To Top