ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ គំរាមចាត់វិធានការ ជំហានទី៥ ដើម្បីកាត់បន្ថយ ការប្ដេជ្ញា លើកិច្ច ព្រមព្រៀងនុយក្លេអ៊ែរ

តេអេរ៉ង់៖ លេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខជាតិ ជាន់ខ្ពស់អ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់នឹងចាត់វិធានការជំហានទី ៥ ដើម្បីកាត់បន្ថយការសន្យា របស់ខ្លួនក្រោមកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ ២០១៥ នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។

បន្ទាប់ពីការដកខ្លួន ចេញរបស់អាមេរិក ភាគីអឺរ៉ុបទាំង ៣ បានប្តេជ្ញាធានាផលប្រយោជន៍ សេដ្ឋកិច្ចអ៊ីរ៉ង់ ស្របតាមកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ថា ជាផែនការសកម្មភាពរួម (JCPOA) ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគេបានបរាជ័យ ក្នុងការអនុវត្តវិធានការ ជាក់ស្តែងដើម្បីរក្សាទុកវា។

ប្រភពបានបញ្ជាក់បន្ថែមថា “វាគឺជាប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ដែលបានចាប់ផ្តើមកាត់ បន្ថយការប្តេជ្ញាចិត្ត JCPOA ដោយចាកចេញពី JCPOA ហើយបន្ទាប់ពីនោះ អឺរ៉ុបបានបញ្ចប់វិធានការរបស់សហរដ្ឋអាមេរិក ដោយមិនអើពើនឹងការប្តេជ្ញាចិត្តរបស់ខ្លួន” ៕

ដោយ ឈូក បូរ៉ា

To Top