ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីពាណិជ្ជកម្ម កូរ៉េខាងត្បូង ថា ការបន្ធូរបន្ថយការ ទប់ស្កាត់ការនាំចេញ របស់ជប៉ុន មិនគ្រប់គ្រាន់នោះទេ

សេអ៊ូល៖ រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង បានលើកឡើងថា ការបន្ធូរបន្ថយការរឹតបន្តឹង ការនាំចេញរបស់ខ្លួន លើវត្ថុធាតុដើមមួយ ក្នុងចំណោមវត្ថុធាតុ ដើមចំនួន ៣ ដែលត្រូវបានប្រើ ដើម្បីផលិតអេឡិចត្រូនិច អាចជាការចាប់ផ្តើមមួយ ប៉ុន្តែមិនមែនជាដំណោះស្រាយ ជាមូលដ្ឋាននោះទេ ។

រដ្ឋមន្ត្រីពាណិជ្ជកម្មលោក Sung Yun-mo ចំពោះការសម្រេចចិត្តរបស់ជប៉ុន កាលពីសប្តាហ៍មុនបានឲ្យដឹងថា“ វាជាជំហានស្ម័គ្រចិត្តហើយខ្ញុំជឿជាក់ថាវាមានការរីកចម្រើនតិចតួច” ។

លោកបានបន្ថែមថា “ ប៉ុន្តែយើងជឿជាក់ថា វាប្រហែលជាមិនគ្រប់គ្រាន់ទេ ក្នុងការដោះស្រាយបញ្ហា ជាមូលដ្ឋាន” ។ ទីក្រុងតូក្យូ បានរឹតបន្តឹងការនាំចេញ របស់ខ្លួនទៅលើវត្ថុធាតុដើមចំនួន ៣ប្រភេទ នៅដើមខែកក្កដា ដែលបង្កឱ្យមានប្រតិកម្មខ្លាំង ពីទីក្រុងសេអ៊ូល៕

ដោយ ឈូក បូរ៉ា

To Top