ព័ត៌មានអន្តរជាតិ

ការនាំចេញរបស់កូរ៉េខាងត្បូង ធ្លាក់ចុះ ២ភាគរយ ក្នុងរយៈពេល២០ថ្ងៃដំបូងនៃខែធ្នូ

សេអ៊ូល៖ ទិន្នន័យគយ បានបង្ហាញនៅថ្ងៃច័ន្ទនេះថា ការនាំចេញរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះ ២ ភាគរយ ក្នុងរយៈពេល ២០ ថ្ងៃដំបូងនៃខែធ្នូ ដោយសារការថយចុះ នៃការនាំចេញគ្រឿងអេឡិចត្រូនិច និងកប៉ាល់។

យោងតាមសេវាកម្មគយកូរ៉េ បានឱ្យដឹងថា ការនាំចេញរបស់ប្រទេសនេះ មានចំនួន ៣០,៤ ពាន់លានដុល្លារ ក្នុងរយៈពេលពីថ្ងៃទី០១ ដល់ថ្ងៃទី ២០ ខែធ្នូបើធៀបនឹង ៣១,០៦ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តាមរយៈផលិតផល ការនាំចេញគ្រឿងអេឡិចត្រូនិច និងកប៉ាល់បានធ្លាក់ចុះ ១៦,៧ ភាគរយ និង ៥១,២ ភាគរយ។ ផ្ទុយទៅវិញការនាំចេញរថយន្តដឹកអ្នកដំណើរ និងឧបករណ៍ឥតខ្សែបានកើនឡើង ២,៧ ភាគរយនិង ៣ ភាគរយរៀងគ្នា៕ ដោយ៖ ឈូក បូរ៉ា

To Top