ព័ត៌មានអន្តរជាតិ

តួកគីមិនអាចទប់ទល់ នឹងកំណើន ជនភៀសខ្លួនស៊ីរីទៀតបានឡើយ

បរទេស: ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទ ទី២៣ ខែធ្នូនេះ បានឲ្យដឹងថា ប្រធានាធិបតីតួកគី លោកRecep Tayyip Erdogan បានព្រមានថា ប្រទេសរបស់លោក មិនអាចគ្រប់គ្រងរលកជនភៀសខ្លួនសាជាថ្មី ពីប្រទេសស៊ីរីបានទៀតឡើយ។

គួរឲ្យដឹងដែរថាមនុស្សរាប់ពាន់នាក់ បានភៀសខ្លួនឆ្ពោះទៅព្រំដែនតួកគី ចំពេលមានការកើនឡើង នៃការទម្លាក់គ្រាប់បែកទៅលើខេត្តអ៊ីដលីប ដែលកាន់កាប់ដោយឧទ្ទាម នៅភាគពាយ័ព្យនៃប្រទេសស៊ីរី។

ប្រទេសតួកគីកន្លងមក បានទទួលយកជនភៀសខ្លួនស៊ីរី ប្រមាណជា ៣,៧លាននាក់រួចទៅហើយ ដែលជាចំនួនជនភៀសខ្លួនធំបំផុត នៅលើពិភពលោក។ លោក Erdogan បានព្រមានថា លំហូរចូលថ្មីនឹងអាចទទួលបានចំណាប់អារម្មណ៍ ពីបណ្តាប្រទេសអឺរ៉ុបទាំងអស់ជាមិនខាន៕

ប្រែសម្រួល:ស៊ុនលី

To Top