បរទេស: ទូរទស្សន៍BBCចេញផ្សាយ នៅថ្ងៃចន្ទទី២៣ ខែធ្នូនេះ បានឲ្យដឹងថាមានការលើកឡើងបង្ហាញ កាន់តែច្រើនឡើងៗថា ក្រុមរដ្ឋអ៊ីស្លាមISដ៏ល្បីល្បាញ កំពុងតែស្ថិតនៅក្នុងដំណើរការរៀបចំ កម្លាំងរបស់ខ្លួនឡើងវិញ នៅក្នុងប្រទេសអ៊ីរ៉ាក់ គឺក្នុងរយៈពេលតែ២ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីបាត់បង់តំបន់កាន់ កាប់ចុងក្រោយរបស់ខ្លួន នៅក្នុងប្រទេសនេះ។
គួរឲ្យដឹងដែរថាមន្រ្តីស៊ើបការណ៍ សម្ងាត់របស់ក្រុមឧទ្ទាមឃឺដ និងប្រទេសនៅលោកខាងលិចបានប្រាប់ BBC ថាវត្តមានរបស់ IS នៅអ៊ីរ៉ាក់គឺជាការ បះបោរដ៏ទំនើបថ្មីមួយប៉ុន្តែការវាយប្រហាររបស់ ISកំពុងតែកើនឡើង។
លោក Lahur Talabany មន្ត្រីជាន់ខ្ពស់ប្រឆាំងភេរវកម្មជនជាតិ ក្រុមឃឺដបាននិយាយថាពួកសកម្មប្រយុទ្ធ របស់ISបច្ចុប្បន្ននេះមិនត្រឹមតែប៉ុណ្ណោះ កំពុងតែមានជំនាញនិងគ្រោះថ្នាក់ ជាងអាល់កៃដាទៅទៀត៕