ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន សង្ឃឹមថាដំណើរទស្សនកិច្ច ទៅកាន់ប្រទេសចិននឹងបង្កើនភាពរួបរួមគ្នាកាន់តែខ្លាំង

តូក្យូ: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទទី២៣ខែធ្នូនេះ បានឲ្យដឹងថា
នាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូអាបេបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនិងការ ផ្លាស់ប្តូរជាន់ខ្ពស់រវាងជប៉ុននិងចិន មានសារៈសំខាន់ណាស់ ហើយបញ្ជាក់ថាលោកសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ លោកទៅកាន់ប្រទេសចិននាពេល ខាងមុខនេះនឹងក្លាយជាឱកាសមួយដើម្បីពង្រឹងទំនាក់ទំនង ទ្វេភាគីថែមទៀត។

នៅក្នុងបទសម្ភាសន៍ ជាលាយលក្ខណ៍អក្សរជាមួយប្រព័ន្ធផ្សព្វផ្សាយ ចិនលោកនាយករដ្ឋមន្រ្តីជប៉ុនក៏បានមាន ប្រសាសន៍ដែរថាលោក ក៏នឹងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោកស៊ីជីនពីងទៅកាន់ប្រទេស ជប៉ុនផងដែរនៅឆ្នាំក្រោយ។

លោកអាបេបានធ្វើការកត់សម្គាល់ នៅមុនកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨ របស់មេដឹកនាំចិនជប៉ុន និងកូរ៉េខាងត្បូងដែល នឹងអនុញ្ញាតិឲ្យមានដំណើរ ទស្សនកិច្ចរូបលោកទៅទីក្រុងឆេនឌូភាគនិរតី ប្រទេសចិននៅថ្ងៃអង្គារនេះ។

លោកអាបេបាននិយាយថា ប្រទេសជប៉ុននិងចិនគឺជា ប្រទេសជិតខាងដែលមានប្រវត្តិនៃការផ្លាស់ប្តូរគ្នាជាយូរ មកហើយហើយពួកគេទាំងពីរ មានទំនួលខុសត្រូវយ៉ាង សំខាន់ចំពោះសន្តិភាពនិង វិបុលភាពក្នុងតំបន់និងអន្តរជាតិ៕

To Top