ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារអាកាសចរណ៍អាមេរិក ព្រមានក្រុមហ៊ុនអាកាសចរណ៍ ពាណិជ្ជកម្មអំពីលទ្ធភាព នៃការបាញ់មីស៊ីល ពីកូរ៉េខាងជើង

វ៉ាស៊ីនតោន៖ សេចក្តីរាយការណ៍បានឲ្យដឹងថា អាជ្ញាធរអាកាសចរណ៍ សហរដ្ឋអាមេរិក បានចេញការព្រមានមួយ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ពាណិជ្ជកម្មកាលពីដើមខែនេះ អំពីលទ្ធភាពនៃប្រទេសកូរ៉េខាងជើង ចំពោះការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានចេញការព្រមាន“ ការព្រមាននៃការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយនៅមុនដំណាច់ឆ្នាំ ២០១៩ ឬនៅដើមឆ្នាំ ២០២០” នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍អាមេរិក។

មន្ដ្រីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានប្រកាសអាសន្ននៅសប្តាហ៍នេះចំពោះការសាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយដ៏មានសក្តានុពលមួយពីប្រទេសកូរ៉េខាងជេីង។

ប្រទេសកូរ៉េខាងជើង បានស្នើយ៉ាងមុតមាំថាខ្លួនអាចលុបចោល ការហាមឃាត់របស់ខ្លួនលើការ ធ្វើតេស្តនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) លើកលែងតែសហរដ្ឋអាមេរិកធ្វើសំណើ ចរចារបស់ខ្លួននៅដំណាច់ឆ្នាំ ដើម្បីធ្វើឱ្យកិច្ចចរចានុយក្លេអ៊ែរ ដែលជាប់គាំងរបស់ពួកគេឆ្ពោះទៅមុខ៕

ដោយ ឈូក បូរ៉ា

To Top