ព័ត៌មានអន្តរជាតិ

ពួកតាលីបង់ សម្លាប់សមាជិក កងកម្លាំងអាមេរិក នៅអាហ្វហ្គានីស្ថាន ភាគខាងជើង

បរទេស ៖ ពួកតាលីបង់ បាននិយាយថា កងកម្លាំងប្រយុទ្ធរបស់ខ្លួន នៅថ្ងៃចន្ទនេះ បានសម្លាប់សមាជិក កងកម្លាំងសហរដ្ឋអាមេរិកមួយរូប នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ហើយនិងបានបង្ហោះរូបថត សាក់ដូប្រឡាក់ជោក ដោយឈាម និងអត្តសញ្ញាណប័ណ្ណ របស់ទាហានអាមេរិកមួយរូប ដើម្បីបញ្ជាក់ពីការ អះអាងរបស់ខ្លួន ។

ចំណែកយោធា សហរដ្ឋអាមេរិក បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិកកងកម្លាំង អាមេរិកមួយរូប ត្រូបានស្លាប់បាត់បង់ជីវិត ពេលធ្វើប្រតិបត្តិការ ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិត និងបញ្ចេញឈ្មោះទាហានរូបនោះទេ រហូតទាល់តែសាច់ញាតិ ទទួលបានដំណឹងនេះជាមុនសិន។

យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយដោយកាសែត Yahoo News នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា លោក Zabihullah Mujahid ជាមន្ត្រីនាំពាក្យ របស់ពួកតាលីបង់ បាននិយាយប្រាប់ថា ពួកគេបានសម្លាប់សមាជិកកងកម្លាំង សហរដ្ឋអាមេរិកមរូបនោះ នៅក្នុងការផ្ទុះអាវុធដាក់គ្នាមួយ ក្នុងខេត្ត Kunduz ប្រទេសអាហ្វហ្គានីស្ថាន ភាគខាងជើង ៕
ប្រែសម្រួល៖ប៉ាង កុង

To Top