ព័ត៌មានអន្តរជាតិ

ឥណ្ឌា បង្កើនសន្តិសុខ ស្របពេលមានផ្ទុះកំហឹង ប្រឆាំងច្បាប់ថ្មី

បរទេស៖ អាជ្ញាធរឥណ្ឌា បានបង្កើនសន្តិសុខ និងបិទប្រព័ន្ធអ៊ីនធឺណេត នៅក្នុងទីកន្លែងផ្សេងៗគ្នា នៅថ្ងៃអង្គារនេះ ស្របពេលដែលសមាជិក នៃបក្សកាន់អំណាច គ្រោងដើរដង្ហែក្បួនមួយ គាំទ្រច្បាប់សញ្ជាតិថ្មីមួយ បើទោះជាមានការតវ៉ាទូទាំងប្រទេស ប្រឆាំងនឹងច្បាប់នោះ កំពុងតែកើនខ្លាំងឡើងក៏ដោយ។

មន្ត្រីក្រសួងមហាផ្ទៃមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា រដ្ឋាភិបាលបានរំពឹងថា មន្ត្រីសន្តិសុខរដ្ឋទាំងអស់ នឹងបំពេញភារកិច្ចខ្លួន នៅក្នុងអំឡុងបុណ្យណូអែល និងក្នុងរយៈពេលឈប់សម្រាក រយៈពេលមួយសប្ដាហ៍។

នៅក្នុងទីក្រុងញូដេលី មន្ត្រីសន្តិសុខជាន់ខ្ពស់មួយរូប បាននិយាយយ៉ាងដូច្នេះថា “យើងចង់ឲ្យប៉ូលីសធ្វើការទប់ស្កាត់ មិនឲ្យមានផ្ទុះអំពើហិង្សា ប៉ុន្តែយើងក៏ដឹងផងដែរថា ស្ថានភាពអាចនឹងមិនស្ថិត នៅក្រោមការគ្រប់គ្រង ដូច្នេះហើយកងកម្លាំងយោធាប៉ារ៉ា នឹងត្រូវបានដាក់ពង្រាយ នៅតាមផ្សារនិងទីសាធារណៈនានា” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top