វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងនេះថាសហរដ្ឋអាមេរិកនឹង “ដោះស្រាយវាដោយជោគជ័យ” ដោយមិនគិតពីអ្វីដែលកូរ៉េខាងជើង ផ្ញេីសារដូចដែលការគំរាមកំហែងរបស់ខ្លួនជា “អំណោយបុណ្យណូអែល” ។
ការព្រួយបារម្ភកំពុងកើនឡើង ដែលថាកូរ៉េខាងជើង អាចសាកល្បងមីស៊ីល រយៈចម្ងាយឆ្ងាយនៅប៉ុន្មានថ្ងៃខាងមុខទៀត ដើម្បីប្រឆាំងនឹងកិច្ចចរចានុយក្លេអ៊ែរ ដែលជាប់គាំងរវាង ទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង។
នៅពេលសួរអំពីការព្រមាន របស់កូរ៉េខាងជើង អំពីអំណោយបុណ្យគ្រីស្ទម៉ាស់ ដែលមិនចង់បាននោះលោក ដូណាល់ ត្រាំ បានលេីកឡេីងថា “មិនអីទេ យើងនឹងរកឃើញនូវ អ្វីដែលជាការភ្ញាក់ផ្អើលហើយយើងនឹង ដោះស្រាយវាដោយជោគជ័យ” ៕
ដោយ ឈូក បូរ៉ា