ព័ត៌មានអន្តរជាតិ

បាតុកម្មនៅហុងកុង នៅតែបន្តក្នុងថ្ងៃបុណ្យណូអែល ខណៈប៉ូលីស ប្រើឧស្ម័នបង្ហូរទឹកភ្នែក លើហ្វូងបាតុករ

ហុងកុង៖ ក្រុមអ្នកតវ៉ា ប្រឆាំងរដ្ឋាភិបាលហុងកុង បានធ្វើការប្រមូលផ្តុំគ្នា នៅតាមកន្លែងទេសចរណ៍នានា ក្នុងតំបន់កូវ៉ូ ពីថ្ងៃអង្គាររហូតដល់ ថ្ងៃបុណ្យណូអែលនេះ ដោយប៉ូលីសប្រើឧស្ម័នបង្ហូរទឹកភ្នែក បាញ់ស្ព្រៃម្រេច គ្រាប់ កៅស៊ូ និងគ្រាប់ផ្លោងផ្សេងទៀតក្នុងកិច្ចប្រឹងប្រែង ដើម្បីបំបែកហ្វូងមនុស្ស ដែលបានប្រមូលផ្តុំគ្នានៅ តាមដងផ្លូវនៅពេលយប់។

ប៉ូលីសបានដាក់ពង្រាយនៅក្នុង និងជុំវិញផ្សារក្នុងតំបន់ Tsim Sha Tsui និងម៉ុងកុក ខណៈរថយន្តកាណុងបាញ់ទឹក ត្រូវដាក់ពង្រាយនៅលើផ្លូវធំនៃផ្លូវណាថាន់ ដើម្បីបោសសម្អាតផ្លូវបណ្តោះអាសន្ន ដែលបានបង្កើតឡើងដោយក្រុមអ្នកតវ៉ា និងបានបំផ្ទុះទឹកនៅកន្លែងដែលរត់ចេញពីផ្លូវដែក។

ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានបង្ហាញថា ធនាគារ HSBC នៅម៉ុងកុក ត្រូវបានគេបំផ្លាញ ដូចជាអំពូលភ្លើង និងផ្លូវចូលក្រោមដី ដែលត្រូវបានបាតុករ គប់ដបសាំងបង្កឲ្យមានភ្លេីងឆេះ៕

ដោយ ឈូក បូរ៉ា

To Top