ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង កំពុងតាមដាន យ៉ាងដិតដល់ ចំពោះសកម្មភាព យោធាកីរ៉េខាងជើង ក្នុងថ្ងៃបុណ្យណូអែល

សេអ៊ូល៖ មន្ត្រីមួយចំនួនបានឲ្យដឹងថា មានសញ្ញាមួយចំនួន នៃចលនាយោធាមិនប្រក្រតី ត្រូវបានគេរកឃើញ នៅក្នុងប្រទេសកូរ៉េខាងជើង ចំពេលមានការព្រួយបារម្ភថា ក្រុងព្យុងយ៉ាង អាចបាញ់សាកល្បងមីស៊ីល ផ្លោងអន្តរទ្វីប (ICBM) ដែលជាអំណោយ បុណ្យណូអែល ដល់សហរដ្ឋអាមេរិក។

ក្រុមមន្រ្តីបានកត់សម្គាល់ថា ទោះយ៉ាងណាកូរ៉េខាងជើង អាចធ្វើការបង្កហេតុដ៏ គួរឱ្យភ្ញាក់ផ្អើលនៅពេលណាមួយហើយថា យោធារបស់កូរ៉េខាងត្បូង កំពុងរក្សាការត្រៀម ខ្លួនសម្រាប់សេណារីយ៉ូ ដែលអាក្រក់បំផុត ខណៈកំពុងឃ្លាំមើលយ៉ាងជិតស្និទ្ធ ជាមួយប្រទេសជិតខាងកុម្មុយនិស្តមួយនេះ ។

មន្ត្រីយោធាម្នាក់បាននិយាយថា “មិនមានចលនាជាក់លាក់ណា មួយនៅខាងជើង ដូចពេលនេះទេ ដែលបង្ហាញពីសកម្មភាពយោធាលេចធ្លោ យើងបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ឧប្បត្តិហេតុណាមួយ ហើយយើងតែងតែចាំពីសេណារីយ៉ូ ដែលអាក្រក់បំផុត”៕

ដោយ ឈូក បូរ៉ា

To Top