ព័ត៌មានអន្តរជាតិ

អាមេរិក ហោះហើរយន្ដហោះចារកម្ម ៤គ្រឿងក្នុងពេលតែមួយ ខណៈកំពុងព្រួយបារម្ភ កាដូបុណ្យណូអែល របស់កូរ៉េខាងជើង

វ៉ាស៊ីនតោន៖ យោងតាមអ្នកតាមដានអាកាសចរណ៍ នៅថ្ងៃពុធនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានហោះសាកល្បងយន្ដហោះ ស៊ើបការណ៍ចំនួន ៤ គ្រឿងនៅលើឧបទ្វីបកូរ៉េ ក្នុងពេលតែមួយ ចំពេលមានការព្រួយបារម្ភខ្ពស់ថា កូរ៉េខាងជើងអាចបាញ់សាកល្បងមីស៊ីល រយៈចម្ងាយឆ្ងាយជាអំណោយកាដូគ្រីសម៉ាស់ ដល់ទីក្រុងវ៉ាស៊ីនតោន។

យោងតាមយន្ដហោះ Spots បានឲ្យដឹងថា យន្ដហោះចារកម្មទាំង ៤គ្រឿងគឺ ប្រភេទ RC-135W Rivet Joint, E-8C, RQ-4 Global Hawk និង RC-135S Cobra Ball ត្រូវបានគេជឿជាក់ថា បានបំពេញបេសកកម្ម នៅជុំវិញឧបទ្វីបកូរ៉េចន្លោះពីថ្ងៃអង្គារ និងព្រឹកថ្ងៃពុធនេះ។

វាជារឿងចម្លែក សម្រាប់យន្តហោះស៊ើបការណ៍អាមេរិក ចំនួន ៤ គ្រឿង ដើម្បីបំពេញបេសកកម្ម នៅជុំវិញឧបទ្វីបកូរ៉េក្នុងពេលតែមួយ សកម្មភាពនោះ បង្ហាញពីការយកចិត្តទុកដាក់ របស់សហរដ្ឋអាមេរិក ចំពោះកូរ៉េខាងជើង ដែលមានភាពវាងវៃកាន់តែខ្លាំងឡើង៕ ដោយ៖ ឈូក បូរ៉ា

To Top