ព័ត៌មានអន្តរជាតិ

សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន ការធ្លាក់ចុះបន្ទះឈីប ធ្វើឱ្យប៉ះពាល់ ដល់សេដ្ឋកិច្ចកូរ៉េខាងត្បូង នៅឆ្នាំ២០១៩

សេអ៊ូល៖ សេដ្ឋកិច្ចពឹងផ្អែក លើការនាំចេញរបស់កូរ៉េខាងត្បូង កំពុងស្ថិតនៅក្នុងឆ្នាំនេះ ដើម្បីរាយការណ៍ ពីកំណើនប្រចាំឆ្នាំទាបបំផុតរបស់ខ្លួន ក្នុងរយៈពេលមួយទសវត្សរ៍ ដែលរងផលប៉ះពាល់ ដោយសង្គ្រាមពាណិជ្ជកម្មអាមេរិក – ចិន ដ៏វែងអន្លាយ និងការធ្លាក់ចុះនៃវិស័យផលិតបន្ទះឈីប។

ទោះបីមានការកាត់បន្ថយ អត្រាការប្រាក់ ២ ដង និងបង្កើនចំណាយថវិកាក៏ដោយ ក៏សេដ្ឋកិច្ចធំបំផុតទី ៤ នៅអាស៊ីមួយនេះបានកើនឡើង ១,៩ ភាគរយក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះពោល គឺធ្លាក់ចុះយឺតពីកំណើន ២,៦ ភាគរយ សម្រាប់រយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នៅក្នុងការពិនិត្យឡើងវិញ នូវការធ្លាក់ចុះលើកទី ៣ របស់ខ្លួន សម្រាប់ការព្យាករណ៍ កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ ធនាគារកូរ៉េ បានទម្លាក់ការព្យាករណ៍ កំណើនរបស់ខ្លួនពី ២,២ ភាគរយ នៅក្នុងខែវិច្ឆិកាឆ្នាំមុនមកត្រឹម ២ ភាគរយនៅក្នុងខែវិច្ឆិកា ឆ្នាំនេះ៕ ដោយ៖ ឈូក បូរ៉ា

To Top