ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងហៅជប៉ុនថា ជាអ្នកតឿផ្នែកនយោបាយ ដ៏គួរឲ្យអាសូរ

បរទេស៖ ប្រទេសកូរ៉េខាងជើង នៅពេលថ្មីៗនេះ បានធ្វើការថ្កោលទោស រិះគន់រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសជប៉ុន និងបានហៅទីក្រុងតូក្យូ ថាជាអ្នកតឿផ្នែកនយោបាយ ក្រោយពីមានការបញ្ចេញមតិយោបល់ ពីលោករដ្ឋមន្ត្រីជប៉ុន តារ៉ូ កូណូ ពាក់ព័ន្ធនឹងរឿងមីស៊ីល។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា នៅក្នុងសេចក្តីរាយការណ៍មួយ ដែលបោះពុម្ពផ្សាយ នៅលើកាសែតផ្លូវការ របស់ទីក្រុងព្យុងយ៉ាង ឈ្មោះ KCNA កាលពីថ្ងៃអង្គារម្សិលមិញនេះ ប្រទេសកូរ៉េខាងជើង បាននិយាយថា ការចោទប្រកាន់របស់ប្រទេសជប៉ុន ស្តីពីការគម្រាមកំហែង និងការបង្កហេតុ គឺជាទង្វើឥតប្រយោជន៍។

ផ្ទាំងពាណិជ្ជកម្ម

ក្រៅពីនោះ ទីក្រុងព្យុងយ៉ាង ក៏បានពិពណ៌នាការថ្កោលទោសរបស់ជប៉ុន ចំពោះកម្មវិធីអាវុធរបស់កូរ៉េខាងជើងថា ជាការភ្ញាក់ផ្អើលអំពីកន្ទុំរុយនារាត្រីរដូវក្តៅ ហើយកូរ៉េខាងជើង ក៏បាននិយាយដូច្នេះផងដែរថា “ឥរិយាបថមិនស្មោះត្រង់ និងប្រកបដោយភាពស្មុគស្មាញ របស់ប្រទេសជប៉ុន គឺគ្រាន់តែបង្ហាញឲ្យឃើញ នូវវត្តមាននៃភាពតឿ ផ្នែកនយោបាយដ៏គួរឲ្យអាសូរប៉ុណ្ណោះ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top