ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី តៃវ៉ាន់ ជំរុញឲ្យមានកិច្ចពិភាក្សា ថែមទៀត ស្តីពីសេចក្តីព្រាងច្បាប់ ប្រឆាំងការជ្រៀតជ្រែកពីចិន

បរទេស៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សា អ៊ីងវិន នៅថ្ងៃពុធនេះ បានជំរុញរដ្ឋសភា ឲ្យមានកិច្ចពិភាក្សាគ្នា បន្ថែមទៀត ស្តីពីសេចក្តីព្រាងច្បាប់ ប្រឆាំងការជ្រៀតជ្រែក ពីប្រទេសចិន ដែលរដ្ឋាភិបាលនិយាយថា ជារឿងចាំបាច់ក្នុងប្រយុទ្ធប្រឆាំង នឹងឥទ្ធិពលរបស់ចិន ហើយជាសេចក្តីព្រាងច្បាប់ ដែលត្រូវក្រុមប្រឆាំង ចម្បងចម្បងនិងទីក្រុងប៉េកាំង ធ្វើការរិះគន់ ថ្កោលទោស។

ថ្លែងនៅក្នុង ពិធីធ្វើបទបង្ហាញ ពីគោលនយោបាយ ដែលផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ លោកស្រីប្រធានាធិបតី តៃវ៉ាន់ បានមានប្រសាសន៍ថា លទ្ធិប្រជាធិបតេយ្យ ផ្សេងទៀត នៅជុំវិញពិភពលោក មានទាំងបានអនុម័ត រួចរាល់ហើយ និងទាំងកំពុងតែអនុម័តនូវ ច្បាប់បែបនេះ ដើម្បីទប់ស្កាត់ ការជ្រៀតជ្រែង របស់ចិន នៅក្នុងកិច្ចការផ្ទៃក្នុង របស់ពួកគេ។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់នោះ គឺជាផ្នែកមួយនៃកិច្ចខិតខំ ប្រឹងប្រែងមួយឆ្នំា ក្នុងការប្រយុទ្ធប្រឆាំងនឹងអ្វី ដែលមនុស្សជាច្រើន នៅតៃវ៉ាន់មើលឃើញថា ជាការប្រឹងប្រែង របស់ចិន ដើម្បីជះឥទ្ធិពលលើនយោបាយ និងលើដំណើរការ លទ្ធិប្រជាធិបតេយ្យ នៅលើកោះតៃវ៉ាន់៕

ប្រែសម្រួល៖ប៉ាង កុង

To Top