ព័ត៌មានអន្តរជាតិ

លោក ត្រាំ និយាយថា លោកនិងប្រធានាធិបតីចិន នឹងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងជំនួញចិន

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍នៅថ្ងៃអង្គារសប្ដាហ៍នេះថា លោកនិងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងមានពិធីចុះហត្ថលេខាមួយ ដើម្បីចុះហត្ថលេខាលើជំហានដំបូង នៃកិច្ចព្រមព្រៀងជំនួញចិន ដែលបានព្រមព្រៀងគ្នាធ្វើក្នុងខែនេះ។

លោក ត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា “ពិតណាស់ យើងនឹងមានពិធីចុះហត្ថលេខាមួយ យើងនឹងចុះហត្ថលេខា នៅពេលយើងជួបគ្នា ហើយយើងនឹងចុះហត្ថលេខឲ្យបានកាន់តែលឿនឡើង ព្រោះយើងចង់ឲ្យវាសម្រេចរួចរាល់។ កិច្ចព្រមព្រៀងបានធ្វើរួចរាល់ហើយ តែបច្ចុប្បន្ននេះ វាកំពុងត្រូវបានបកប្រែ”។

ផ្ទាំងពាណិជ្ជកម្ម

ចំណែកមន្ត្រីនាំពាក្យ ក្រសួងការបរទេសរបស់ប្រទេសចិន លោក Geng Shuang បានមានប្រសាសន៍នៅក្នុងទីក្រុងប៉េកាំង នាថ្ងៃពុធនេះផងដែរថា ប្រទេសទាំងពីរ នាពេលបច្ចុប្បន្ននេះ កំពុងតែធ្វើការទាក់ទង គ្នាយ៉ាងជិតស្និទ្ធ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top