ព័ត៌មានអន្តរជាតិ

សមាជិកសភាបក្សកាន់ អំណាចរបស់ ជប៉ុន ត្រូវប៉ូលីសចាប់ខ្លួន សង្ស័យទទួលសំណូក រត់ការរឿងកាស៊ីណូ

BBC៖ សមាជិកសភាមកពី គណបក្សគ្រប់គ្រងអំណាច របស់ប្រទេសជប៉ុន ត្រូវបានចាប់ខ្លួនដោយសង្ស័យថា បានទទួលសំណូក ចំនួន ៣.៧ លានយ៉េន ស្មើនឹង៣៤.០០០ ដុល្លារ ពីប្រតិបត្តិករល្បែងស៊ីសង។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ក្នុងនាមជា សមាជិកគណៈរដ្ឋមន្រ្តីរបស់នាយករដ្ឋមន្រ្តីលោក ស៊ីនហ្សូ អាបេ រហូតដល់ខែតុលា លោក Tsukasa Akimoto បានឃ្លាំមើល ផែនការរបស់រដ្ឋាភិបាល ដើម្បីបើកកាស៊ីណូ។

សមាជិកសភាវ័យ ៤៨ ឆ្នាំរូបនេះ បដិសេធការធ្វើខុស ហើយនិយាយថា លោកមិនដែល យល់ព្រមសម្រាប់ប្រយោជន៍ ណាមួយនោះទេ។ ប៉ុន្តែអ្នកឆ្លើយឆ្លង ព័ត៌មាននិយាយថា ការចាប់ខ្លួនលោកអាចធ្វើឱ្យស្មុគស្មាញដល់ គោលនយោបាយចម្រូងចម្រាស របស់ លោកអាបេលើ បញ្ហាកាស៊ីណូ។

ព្រះរាជអាជ្ញាបាន និយាយថា លោក Akimoto ត្រូវបានចោទប្រកាន់ ពីបទទទួលប្រាក់ពី និយោជិកចំនួន ៣ នាក់នៃប្រតិបត្តិករល្បែងស៊ីសងដែលមិន បញ្ចេញឈ្មោះដែល កំពុងស្វែងរក ជំនួយសម្រាប់កាស៊ីណូ។

ព្រះរាជអាជ្ញាបាន និយាយថា និយោជិកទាំង ៣ នាក់ត្រូវបានឃុំខ្លួនផងដែរ កាលពីថ្ងៃពុធ។

ប៉ុន្មានម៉ោងបន្ទាប់ពី ការចាប់ខ្លួនប្រព័ន្ធផ្សព្វផ្សាយ ជប៉ុនបានផ្សាយថា ការិយាល័យរបស់សមាជិកសភាម្នាក់ ផ្សេងទៀតមកពីគណបក្សប្រជាធិបតេយ្យ សេរីរបស់លោកអាបេ គឺលោក Takaki Shirasuka ត្រូវបានគេឆែកឆេរ ជាផ្នែកមួយ នៃការស៊ើបអង្កេតដូចគ្នាដែរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top