ព័ត៌មានអន្តរជាតិ

មូស្គូ​ នឹងចាត់វិធានការ សងសឹកចំពោះប្រព័ន្ធ ផ្សព្វផ្សាយអង់គ្លេស

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរុស្ស៊ី នឹងចាត់វិធានការសងសឹក ចំពោះប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស ដែលកំពុងប្រតិបត្តិការលើទឹកដីរុស្ស៊ី ជុំវិញអ្វីដែលខ្លួនគិតថា ជាទង្វើអមិត្តធ្វើដោយអាជ្ញាធរអង់គ្លេស ចំពោះអ្នកសារព័ត៌មានរុស្ស៊ី។

កាសែតរុស្ស៊ី TASS និង RIA តាមសេចក្តីរាយការណ៍ បានដកស្រង់សម្តីពីប្រភពជាន់ខ្ពស់មួយ ប៉ុន្តែមិនបានប្រាប់ឈ្មោះប្រភពក្នុងទីក្រុងមូស្គូនោះ ដែលនិយាយថា ប្រទេសរុស្ស៊ីនឹងធ្វើការឆ្លើយតបបែបណា នៅពេលខាងមុខឆាប់ៗនេះ ចំពោះអ្វីដែលប្រភពនោះនិយាយថា ជាការសម្រេចចិត្តធ្វើឡើង ដោយអាជ្ញាធរអង់គ្លេស មិនចេញទិដ្ឋាការឲ្យអ្នកសារព័ត៌មានរុស្ស៊ីមួយរូប និងបង្ខំអ្នកកាសែតរុស្ស៊ីម្នាក់ផ្សេងទៀត ឲ្យចាកចេញពីទីក្រុងឡុងដ៍។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា ប្រភពដដែលនេះ បានចោទប្រកាន់ប្រទេសអង់គ្លេស ពីបទជួយរៀបចំឲ្យមានបញ្ហានានា ដែលប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីធ្លាប់បានឆ្លងកាត់ នៅក្នុងប្រទេសអេស្តូនី ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top