ព័ត៌មានអន្តរជាតិ

គ្មានសញ្ញានៃកាដូថ្ងៃណូអែល ដែលកូរ៉េខាងជើង ជូនអាមេរិក ទោះបីក្រុងព្យុងយ៉ាង ធ្លាប់ព្រមាន

បរទេស៖ ការគំរាមកំហែង របស់កូរ៉េខាងជើង ក្នុងការប្រគល់អំណោយ “ បុណ្យណូអែល” ដល់សហរដ្ឋអាមេរិក ហាក់ដូចជាត្រូវបានគេប៉ាន់ស្មានហួសហេតុ ដោយសារគ្មានរបាយការណ៍ អំពីសកម្មភាពយោធា របស់ក្រុងព្យុងយ៉ាង ដែលត្រូវបានចុះបញ្ជីឡើយ គិតត្រឹមល្ងាចថ្ងៃពុធ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា កាលពីដើមខែនេះ មន្រ្តីកូរ៉េខាងជើង បានចោទប្រកាន់អ្នកចរចាអាមេរិកថា បានព្យាយាមរកពេលវេលា ដោយមិនផ្តល់ដំណោះស្រាយ នៅពេលប្រទេសទាំងពីរតស៊ូ ដើម្បីឈានដល់កិច្ចព្រមព្រៀង ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ។ មន្ត្រីរូបនោះបានបន្ថែមទៀតថា ភាពអសកម្មបែបនេះមានន័យថា សហរដ្ឋអាមេរិក កំពុងតែជ្រើសរើសសក្តានុពល ដើម្បីទទួលបាន “ អំណោយ” ដែលមិនបានបញ្ជាក់ ពីប្រទេសកូរ៉េខាងជើង នៅថ្ងៃបុណ្យណូអែល មិនខាន។

លោក Ri Thae Song បាននិយាយថា “ ការសន្ទនាត្រូវបានអាមេរិកលើកឡើង ជាសក្តានុពល តែ គ្មានអ្វី ក្រៅពីឧបាយកលដ៏ល្ងង់ខ្លៅដើម្បីរក្សា [កូរ៉េខាងជើង] ឱ្យមានការសន្ទនាគ្នា និងប្រើប្រាស់វា ដើម្បីគាំទ្រដល់ស្ថានភាពនយោបាយ និងការបោះឆ្នោតនៅអាមេរិក” ។ អ្វីដែលនៅសេសសល់ ដែលត្រូវធ្វើនៅពេលនេះ គឺជាជំរើសរបស់សហរដ្ឋអាមេរិក ហើយវាអាស្រ័យទៅលើសហរដ្ឋអាមេរិក ចំពោះអំណោយបុណ្យណូអែល ដែលខ្លួននឹងជ្រើសរើសដើម្បីទទួលបាន ។

ទោះយ៉ាងណា មិនមាន“ អំណោយ” ដែលត្រូវបានគេសន្មត់ថា ជាសកម្មភាពយោធា ឬតេស្តណាមួយ ត្រូវបានគេរាយការណ៍ ចាប់តាំងពីពេលនោះមក។ មន្ទីរបញ្ចកោណ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ កាលពីថ្ងៃពុធ ប៉ុន្តែឧត្តមសេនីយទ័ពអាកាសមួយរូប កាលពីសប្តាហ៍មុនបានស្នើថា អំណោយនោះ អាចនឹងមកដល់នៅពេលណាមួយ បន្ទាប់ពីបុណ្យណូអែលផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top