ព័ត៌មានអន្តរជាតិ

រុស្សីចូលមកកាន់កាប់ ទីតាំងមូលដ្ឋានទ័ពចាស់ ដែលអាមេរិក បានបោះបង់ចោល ក្នុងទីក្រុងរ៉ាកា ប្រទេសស៊ីរី

មូស្គូ : ទីភ្នាក់ងារសារព័ត៌មាន TASS នៃប្រទេសរុស្សី បានធ្វើការរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា កងកម្លាំងនៃប្រទេសរុស្ស៊ី បានចូលទៅកាន់កាប់មូលដ្ឋានមួយ នៅជិតទីក្រុងរ៉ាការបស់ប្រទេសស៊ីរី ដែលកន្លងមកធ្លាប់ត្រូវបានគ្រប់គ្រង ដោយកងកម្លាំងសហរដ្ឋអាមេរិក។

កងកម្លាំងរុស្ស៊ី បានចូលទៅ ក្នុងទីក្រុង Raqqa ដែលជាអតីតរាជធានី នៃរដ្ឋអ៊ីស្លាម កាលពីដើមខែនេះ នៅពេលដែលទីក្រុងមូស្គូ បានចាប់ផ្តើមប្រញាប់ប្រញាល់ ក្នុងការចល័តទ័ពរបស់ខ្លួនចូលទៅកន្លែងទំនេរ ដែលបានកើតឡើងក្រោយការសម្រេចចិត្ត របស់ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ក្នុងការដកទ័ពអាមេរិក ចេញពីភាគខាងជើង ប្រទេសស៊ីរីនាពេលកន្លងមក។

ផ្ទាំងពាណិជ្ជកម្ម

ទីភ្នាក់ងារសារព័ត៌មាន រដ្ឋដដែលនេះ បាននិយាយទៀតថា មូលដ្ឋាននោះគឺជាអតីតសាលាយោធាមួយ ដែលមានទីតាំង ស្ថិតនៅក្នុងភូមិTal Saminស្ថិតនៅក្នុងតំបន់យុទ្ធសាស្ត្រ នៃផ្លូវបំបែកដែលភ្ជាប់ពីទីក្រុងរ៉ាកា ជាមួយប្រទេសស៊ីរីភាគកណ្តាល និងតំបន់ភាគខាងជើង នៃប្រទេសផង៕

ប្រែសម្រួល:ស៊ុនលី

To Top