បរទេស: ក្រុមហ៊ុន Tesla Inc កាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែធ្នូម្សិលមិញនេះត្រូវបានគេដឹងថា បានចុះកិច្ចព្រមព្រៀងមួយជាមួយនឹងក្រុមហ៊ុនផ្តល់ប្រាក់កម្ចី នៅក្នុងប្រទេសចិន ដែលមានទំហំទឹកប្រាក់រហូតដល់៩ ពាន់លានយន់ឬប្រមាណជា ១,២៩ពាន់លានដុល្លារ។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនេះ ក៏បានធ្វើការប្រកាសជាផ្លូវការផងដែរថាខ្លួនក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសម្រាប់ប្រាក់កម្ចីមួយទៀតដែលគ្មាន ការធានាក្នុងទំហំដល់ ២,២៥ ពាន់លានយន់ហើយបញ្ជាក់យ់ាងច្បាស់ថា កំចីទាំង២ នឹងត្រូវប្រើប្រាស់សម្រាប់ផែនការផលិតរោងចក្រ ផលិតរថយន្តរបស់ខ្លួនដែល មានមូលដ្ឋាននៅក្នុងទីក្រុងសៀងហៃ។
យោងតាមការអះអាងដែលបាន ដាក់បង្ហាញឯកសារកំចីនោះបានបង្ហាញដែរថាធនាគារស្ថាបនាចិន ដែលមានឈ្មោះថាChina Construction Bank Corp, Agricultural Bank of Chinaនិងធនាគារ Commercial Bank of Chinaគឺជាអ្នកផ្តល់ប្រាក់កម្ចី។
ក្រៅពីការសាងសង់ និងផលិតកម្មនៅរោងចក្រ សៀងហៃប្រាក់កម្ចីនេះក៏អាចត្រូវបានប្រើ ដើម្បីសងបំណុល ៣.៥ ពាន់លានយន់ផងដែរដោយត្រូវសងនៅថ្ងៃទី ៤ ខែមីនាឆ្នាំក្រោយ៕
ប្រែសម្រួល: ស៊ុន លី