ព័ត៌មានអន្តរជាតិ

ផ្ទុះថ្មទូរស័ព្ទនៅលើយន្តហោះ បង្ខំឱ្យជើងហោះហើរ របស់អាកាសចរណ៍ AirAsia ចុះចតបន្ទាន់នៅវៀតណាម

បរទេស៖ ជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានស្នើសុំការចុះចតជាបន្ទាន់ នៅអាកាសយានដ្ឋាន Tan Son Nhat នៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃពុធ បន្ទាប់ពីហេតុការណ៍ផ្ទុះថ្មទូរស័ព្ទ ដែលធ្វើអោយអ្នកដំណើរជនជាតិចិនម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ឧប្បត្តិហេតុនេះបានកើតឡើង ប្រហែលពីរម៉ោង បន្ទាប់ពីយន្តហោះចាប់ផ្តើមហោះហើរ ដែលដំណើរការ ដោយក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី AirAsia ដែលកំពុងធ្វើដំណើរទៅកាន់ហុងកុង ពីប្រទេសម៉ាឡេស៊ី។

ក្រុមប្រឹក្សាគ្រប់គ្រង អាកាសយានដ្ឋានអន្តរជាតិតាន់សុនញ៉ាត បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វាគឺជាថ្មបម្រុងមួយ ដែលបានឆាបឆេះយ៉ាងធ្ងន់ធ្ងរ ម្ចាស់ទូរស័ព្ទជនជាតិចិន អាយុ ២៦ ឆ្នាំ។

ផ្ទាំងពាណិជ្ជកម្ម

ភ្លាមៗនៅពេល ដែលយន្តហោះចុះចត រថយន្តសង្គ្រោះបន្ទាន់ បានដឹកអ្នកដំណើរ ដែលរងរបួសដោយសារផ្ទុះនោះ ទៅកាន់មន្ទីរពេទ្យជោរៃ ដែលមានចម្ងាយប្រហែល ៨ គីឡូម៉ែត្រ។

ក្រុមគ្រូពេទ្យបាននិយាយថា ជនរងគ្រោះបានរលាក ២០ ភាគរយ ដែលភាគច្រើន នៅដៃឆ្វេង ជើងខាងឆ្វេង គូទខាងឆ្វេង និងភ្លៅខាងក្រោយខាងឆ្វេង។ បន្ទាប់ពីការព្យាបាលសុខភាព ជនរងគ្រោះមានស្ថេរភាព ហើយគាត់បានចេញពីមន្ទីរពេទ្យ កាលពីថ្ងៃព្រហស្បតិ៍។

ការហោះហើរ ត្រូវបានពន្យារពេលអស់ជាច្រើនម៉ោង ហើយបានហោះចេញ ពីអាកាសយានដ្ឋាន Tan Son Nhat នៅម៉ោង ១០ ព្រឹក ថ្ងៃព្រហស្បតិ៍៕ ប្រែសម្រួលៈ ណៃ តុលា

To Top