ព័ត៌មានអន្តរជាតិ

យន្តហោះដឹកអ្នកដំណើរ C919 របស់ប្រទេសចិន កំពុងស្ថិតនៅលើផ្លូវលឿន ដើម្បីទទួលវិញ្ញាបនប័ត្រ អាកាសចរណ៍

ចិន៖ ការហោះហើរសាកល្បងលើកទី៦ និងចុងក្រោយនៃយន្តហោះ C919 ជាយន្តហោះដឹកអ្នកដំណើរធំបំផុយ ផលិតក្នុងស្រុករបស់ប្រទេសចិន បានចូលរួមក្នុងការហោះហើរសាកល្បង នៅទីក្រុងសៀងហៃ បង្ហាញថា គំរូនេះស្ថិតនៅលើផ្លូវ ដែលលឿនជាងមុន ដើម្បីទទួលបានវិញ្ញាបនប័ត្រ ភាពមានតំលៃមុនពេលចូលទីផ្សារ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី
លេខកូដនៃយន្តហោះសាកល្បងទី៦ ត្រូវបានគេស្គាល់ថា ជាគំរូ ១០៦ ត្រូវបានហោះចេញនៅម៉ោង ១០ និង ១៥ នាទីព្រឹក ពីអាកាសយានដ្ឋានអន្តរជាតិ Shanghai Pudong ហើយបានហោះហើររយៈពេល ២ ម៉ោង ៥ នាទី មុនពេលត្រឡប់មក អាកាសយានដ្ឋានវិញ ដោយជោគជ័យ។ យន្ដហោះបានបញ្ចប់ការធ្វើតេស្ត ចំនួន ៣០ រួមទាំងការធ្វើតេស្ត ទាក់ទងនឹងភ្លើងកាប៊ីន និងសំឡេងខាងក្រៅ។

ក្រុមហ៊ុនផលិតយន្តហោះដឹកអ្នកដំណើរ របស់ប្រទេសចិន បាននិយាយថា រហូតមកដល់ពេលនេះ ការធ្វើតេស្តឋិតិវន្តរបស់យន្តហោះ C919 ត្រូវបានបញ្ចប់ ហើយដំណើរការផលិតបាន ចាប់ផ្តើមនៅលើយន្តហោះដំបូង ត្រូវបានប្រគល់ជូនអតិថិជន។

COMAC បាននិយាយថា យន្តហោះសាកល្បង C919 ចំនួន ៥ គ្រឿងដំបូងគឺយន្តហោះ ១០១, ១០២, ១០៣, ១០៤, ១០៥ និង ១០៥ កំពុងធ្វើការហោះហើរ សាកល្បងបន្ថែមទៀត នៅមូលដ្ឋានសាកល្បងជាច្រើន រួមមានតំបន់ ពូឌុងតំបន់ថ្មីនៃសៀងហៃ ស្រុកយ៉ានឡាំងនៃស៊ីអាន ខេត្តសានអានស៊ី ភាគពាយ័ព្យប្រទេសចិន ដុងដុងនៅខេត្តសានដុង ប្រទេសចិន និងណានឆាង ក្នុងខេត្តជាំងស៊ី ប្រទេសចិន៕ ដោយ៖លី ភីលីព

To Top