ព័ត៌មានអន្តរជាតិ

កំទេចឧទ្ធម្ភាគចក្រ ដែលបាត់ខ្លួន ត្រូវវានកំណត់ ទីតាំងនៅហាវៃ

ញូវយ៉ក៖ ប្រព័ន្ធផ្សព្វផ្សាយ សហរដ្ឋអាមេរិក​ បានរាយការណ៍ កាលីថ្ងៃសុក្រថា អាជ្ញាធរបានរកឃើញ បំណែកនៃឧទ្ធម្ភាគចក្រ ទេសចរណ៍ ដែលបាត់ខ្លួន នៅក្នុងតំបន់ភ្នំមួយ នៅលើ Kauai របស់កោះហាវ៉ៃ។

របាយការណ៍នេះ បានធ្វើឡើងបន្ទាប់ពី ឆ្មាំសមុទ្រសហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនកំពុងស្វែងរកឧទ្ធម្ភាគចក្រ ដែលបានបាត់ខ្លួន ជាមួយអ្នកបើកយន្តហោះ របស់ខ្លួន និងអ្នកដំណើរ ៦នាក់ នៅក្បែរកោះ កាលពីថ្ងៃព្រហស្បតិ៍។

ផ្ទាំងពាណិជ្ជកម្ម

សញ្ជាតិរបស់អ្នកដំណើរ ដែលត្រូវបានរាយការណ៍ថា មានពីរគ្រួសារ មិនត្រូវបានគេដឹងភ្លាមៗនោះទេ។ អគ្គកុងស៊ុលជប៉ុន ប្រចាំនៅហូណូលូលូ បានប្រាប់សារព័ត៌មានក្យូដូថា ខ្លួនមិនមានព័ត៌មានណាមួយ បង្ហាញថា អ្នកដំណើរណាមួយ ជាជនជាតិជប៉ុន នោះទេ៕
ដោយ៖ ឈូក បូរ៉ា

To Top