ព័ត៌មានអន្តរជាតិ

មូលនិធិ អាកាសធាតុបៃតង​ យូអិន អនុម័តគម្រោងដំបូង សម្រាប់កូរ៉េខាងជេីង

យូអិន៖ មូលនិធិ​​ អាកាសធាតុបៃតងយូអិន (GCF) បានអនុម័តថវិកា ចំនួន ៧៥២,០០០ ដុល្លារអាមេរិក សម្រាប់ប្រទេសកូរ៉េខាងជើង ដើម្បីជួយដល់ទីក្រុងព្យុងយ៉ាង ដើម្បីដោះស្រាយ ជាមួយនឹងការប្រែប្រួល អាកាសធាតុ ដែលជាគម្រោង ហិរញ្ញប្បទានដំបូង ដោយមូលនិធិយូអិន សម្រាប់ប្រទេសជាតិមួយនេះ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា មូលនិធិនេះ នឹងជួយប្រទេសកូរ៉េខាងជើង ឱ្យប្រសើរឡើង នូវការត្រៀមខ្លួនរបស់ខ្លួន ដើម្បីដោះស្រាយ ការប្រែប្រួលអាកាសធាតុ។

ប្រទេសកូរ៉េខាងជើង គឺជាក្រុមមួយ នៃអនុសញ្ញាក្របខ័ណ្ឌ អង្គការសហន្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ កាលពីខែមករា ប្រទេសកូរ៉េខាងជើង បានចុះបញ្ជីអាជ្ញាធរ ដែលបានកំណត់ថ្នាក់ជាតិ ជាបណ្តាញទំនាក់ទំនងរបស់ខ្លួន ជាមួយ GCF ៕
ដោយ៖ ឈូក បូរ៉ា

To Top