ព័ត៌មានអន្តរជាតិ

លោក ត្រាំ ត្រៀមខ្លួន សម្រាប់កាបោះឆ្នោត សាជាថ្មី នៅឆ្នាំ២០២០ ជាមួយនឹងការគំរាមកំហែង ពីកូរ៉េខាងជើង

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នឹងឈានចូលដល់ឆ្នាំ​ បោះឆ្នោតឆ្នាំ ២០២០ ដោយអះអាង នូវកិត្តិនាមសម្រាប់សេដ្ឋកិច្ចរឹងមាំ និងជ័យជំនះ ខាងពាណិជ្ជកម្ម លើប្រទេសចិន និងជប៉ុន ដែលលោកបានលើកឡើងថា នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដល់ក្រុមហ៊ុនផលិត និងកសិករអាមេរិក។

នៅចំពោះមុខ ផ្នែកការទូត ទោះយ៉ាងណា មហិច្ឆតាធំបំផុតមួយ របស់លោក ត្រាំ ដើម្បីកម្ចាត់អាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង កំពុងប្រឈមមុខ នឹងការសាកល្បងដ៏ធំមួយ នៅពេលក្រុងព្យុងយ៉ាង បង្កើនការបង្កហេតុ របស់ខ្លួនម្តងទៀត ចំពេលកិច្ចចរចា ការរំសាយអាវុធនុយក្លេអ៊ែរ ដែលជាប់គាំង។

ខណៈពេលដែលលោក ត្រាំ បានបង្កើតប្រវត្តិសាស្ត្រ កាលពីខែមិថុនាឆ្នាំមុន ដោយក្លាយជាប្រធានាធិបតីទីមួយ របស់សហរដ្ឋអាមេរិក ដែលបានជួប មេដឹកនាំកូរ៉េខាងជើង ការរីកចម្រើនតិចតួច ត្រូវបានគេមើលឃើញ ឆ្ពោះទៅរកការបញ្ចុះបញ្ចូល សត្រូវ ដែលមានរយៈពេលយូរ សម្រាប់ការបោះបង់ចោល ឃ្លាំងអាវុធនុយក្លេអ៊ែរ របស់ខ្លួន៕
ដោយ៖ ឈូក បូរ៉ា

To Top