ហាណូយ៖ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មានពីររូប ដោយម្នាក់ នឹងត្រូវចំណាយពេល នៅក្នុងគុកមួយជីវិត និងម្នាក់ទៀត ជាប់គុក ១៤ ឆ្នាំ ពីបទរំលោភបំពាន់ ក្នុងរឿងអាស្រូវ ទិញក្រុមហ៊ុនទូរទស្សន៍។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា តុលាការ ប្រជាជនទីក្រុងហាណូយ នៅថ្ងៃសៅរ៍នេះ បានកាត់ទោសប្រហារជីវិត លោកង្វៀន បាកសុន អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងទូរគមនាគមន៍ ពីបទទទួលសំណូក ចំនួន ៣ លានដុល្លារ ។
តុលាការបាននិយាយថា ចាប់តាំងពីក្រុមគ្រួសាររបស់ ង្វៀន បាកសុន បានបង់ប្រាក់ ចំនួន ៦៦ ពាន់លានដុង (៣ លានដុល្លារអាមេរិក) ក្នុងនាមគាត់ជាថវិការដ្ឋ គឺការកាត់ទោសប្រហារជីវិត ដែលស្នើដោយព្រះរាជអាជ្ញា មិនត្រូវបានគេស្នើសុំទេ។
ចំណែកលោក ទ្រឿង មិញទួន ដែលពេលនោះ ជាអនុរដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលជាជនជាប់ចោទ ដ៏សំខាន់ម្នាក់ទៀត ក្នុងរឿងក្តីនេះ ត្រូវបានជាប់ពន្ធនាគារ ១៤ ឆ្នាំ។
ទាំងលោក សុន អាយុ ៦៦ ឆ្នាំ និងមិញទួន អាយុ ៥៩ ឆ្នាំ ត្រូវបានរកឃើញថា មានកំហុសពីបទ“ រំលោភលើបទប្បញ្ញត្តិ ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ ដើមទុនសាធារណៈ ដែលនាំឱ្យមានផលវិបាក ធ្ងន់ធ្ងរ” និង“ ទទួលសំណូក” ។ ពួកគេត្រូវបានចាប់ខ្លួន នៅខែកុម្ភៈ និងត្រូវបានបណ្តេញចេញ ពីបក្សកុម្មុយនិស្ត នៅខែតុលា៕ ប្រែសម្រួលៈ ណៃ តុលា