បរទេស៖ ជំទាវទីមួយ លោកស្រី Melania Trump បានរងការរិះគន់ ចំពោះទឹកមុខនៅពេលដែល លោកស្រី នៅជាមួយស្វាមីរបស់លោកស្រី គឺលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងការយល់ឃើញ ជាសាធារណៈបង្ហាញ ឱ្យឃើញថា នាងមើលទៅហាក់ដូចជា តឹងតែង អំឡុងពេលស្ថិតនៅ ក្នុងសន្និសីទកាសែត។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ជំទាវទី ១ អាមេរិក Melania Trump ដែលតែងតែញញឹម នៅក្នុងព្រឹត្តិការណ៍នានា ដែលជាផ្នែកមួយ នៃគំនិតផ្តួចផ្តើម Be Best របស់នាង គឺបានប្រែជា “ តឹងតែង” ឬ“ ខឹង” នៅពេលនៅជាមួយស្វាមី របស់លោកស្រី គឺលោកប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ។ នេះបើយោងទៅតាមការ យល់ឃើញរបស់សាធារណៈជន។
ពាក់ព័ន្ធនឹងទឹកមុខនេះ ត្រូវបានអ្នកជំនាញអះអាង ដោយបានបំបែកអាថ៌កំបាំង អំពីទឹកមុខ នៅពីក្រោយទឹកមុខ រាបស្មើរបស់ជំទាវទី ១ អាមេរិកនេះ។
ជីវប្រវត្តិសង្ខេប ដែលគ្មានការអនុញ្ញាត សរសេរដោយអ្នកយកព័ត៌មាន CNN គឺលោកស្រី Kate Bennett បានឱ្យដឹងថា វាអាស្រ័យលើវប្បធម៌ របស់ប្រទេសស្លូវេនី ទីកំណើតរបស់ Melania Trump ។
អ្នកនិពន្ធបានលើកឡើងថា នៅក្នុងប្រទេសស្លូវេនី គឺប្រជាជនមិនបង្ហាញ ស្នាមញញឹម មិនពិតនោះទេ មានន័យថា លោកស្រី Melania Trump គ្រាន់តែធ្វើអ្វី ទៅតាមអារម្មណ៍ធម្មជាតិ របស់នាងតែប៉ុណ្ណោះ។
Bennett បានសរសេរ នៅក្នុងសៀវភៅរបស់នាង ដែលមានបំណងចង់បង្ហាញ នូវរូបភាពថ្មីនៃជីវិត នៅពីក្រោយឆាករបស់ស្ត្រីទី១ រូបនេះថា « ការរក្សាស្នាមញញឹម អោយមានប្រសិទ្ធិភាព មិនមែនជាអ្វីដែល Melania Trump ត្រូវធ្វើទេ។ នាងមិនមែន ជាមនុស្សបង្កើតអ្វី ដែលក្លែងក្លាយនោះទេ មិនមែនជាពេល ឃោសនាទេ ហើយមិនមែន ជាស្ត្រីទីមួយដែរ” ។
“ច្រើនលើកច្រើនសារហើយ ដែលមនុស្សសួរខ្ញុំ” តើមានអ្វីកើតឡើងទៅលើនាង (Melania Trump)? ហេតុអ្វីបានជា មើលទៅ នាងខឹងយ៉ាងខ្លាំង?” នៅពេលពួកគេឃើញនាង មិនញញឹមញញែម ពេលឈរក្បែរលោក Trump នៅពេលដែលគាត់ឈប់និយាយ ជាមួយអ្នកសារព័ត៌មាន នៅតាមផ្លូវរបស់គាត់ ទៅកាន់ឧទ្ធម្ភាគចក្រ គឺច្រើនណាស់។ អ្វីដែលមនុស្សភាគច្រើន មិនយល់ គឺបេតិកភ័ណ្ឌរបស់ Melania Trump នៅក្នុងប្រទេស ដែលនាង បានកើតមក។ នៅប្រទេសស្លូវេនី ស្នាមញញឹមក្លែងក្លាយ មិនមែនជារឿងពិតនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា