ព័ត៌មានអន្តរជាតិ

យោធាជាន់ខ្ពស់ អាមេរិកអះអាងថា អ៊ីរ៉ង់អាចបង្កការគម្រាមកំហែង និងបង្កហេតុគ្រប់ពេល នៅមជ្ឈឹមបូព៍ា

បរទេស: នាយឧត្តមសេនីយជាន់ខ្ពស់ ជើងទឹកសហរដ្ឋអាមេរិកលោក Thomas Modly កាលពីថ្ងៃសុក្របាននិយាយថាប្រទេសអ៊ីរ៉ង់អាចអនុវត្តសកម្មភាព បង្កហេតុនៅក្នុងច្រកសមុទ្រ Hormuz និងកន្លែងផ្សេងទៀតនៅក្នុង តំបន់នោះនាពេលអនាគត ទោះបីជាបច្ចុប្បន្នមានភាពស្ងប់ស្ងាត់ក៏ដោយ។

គួរឲ្យដឹងដែរថា ភាពតានតឹងនៅក្នុង ឈូងសមុទ្របានកើនឡើងចាប់តាំងពីការ វាយប្រហារទៅលើ នាវាដឹកប្រេងកាលពីរដូវក្តៅកន្លងមក និងការធ្វើកូដកម្មដ៏ធំមួយ ទៅលើទីតាំងប្រេង នៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីតជាដើម។ ទីក្រុងវ៉ាស៊ីនតោន បានប្រកាសស្តីបន្ទោសអ៊ីរ៉ង់ដែលតែងតែ បានបដិសេធមិន នៅពីក្រោយការវាយប្រហារនេះ។

តំបន់ជុំវិញប្រទេសអ៊ីរ៉ង់ បានក្លាយជាមូលដ្ឋាន នៃភាពតានតឹងអន្តរជាតិដោយសហរដ្ឋអាមេរិក កំពុងដាក់សម្ពាធលើការលក់ប្រេងឆៅរបស់អ៊ីរ៉ង់ និងទំនាក់ទំនងពាណិជ្ជកម្ម ផ្សេងទៀតដែលត្រូវកាត់ផ្តាច់ជាចម្បងតាមរយៈ ការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លា៕

ប្រែសម្រួល: ស៊ុន លី

To Top