ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ នឹងបំពេញទស្សនកិច្ចនៅ រុស្សី លើកិច្ចការងារទ្វេរភាគី និងបញ្ហាក្នុងតំបន់

តេហរ៉ង់: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអាទិត្យ ទី២៩ ខែធ្នូនេះ បានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី នៅថ្ងៃចន្ទស្អែកនេះ ដើម្បីជួបពិភាក្សាជាមួយ សមភាគីរុស្ស៊ីរបស់លោកដើម្បីប្រធានបទស្តីពីទំនាក់ទំនងទ្វេភាគី ក៏ដូចជាការអភិវឌ្ឍក្នុងតំបន់និងអន្តរជាតិផងដែរ។

ប្រភពដដែលបាននិយាយ ទៀតថារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov នឹងផ្លាស់ប្តូរទស្សនៈ ស្តីពីទស្សនវិស័យសម្រាប់ ការពង្រឹងកិច្ចពិភាក្សានយោបាយទ្វេភាគី និងការអភិវឌ្ឍចំណង ទាក់ទងក្នុងពាណិជ្ជកម្ម សេដ្ឋកិច្ចវប្បធម៌ និងវិស័យផ្សេងទៀត។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺថាចំពោះបញ្ហាក្នុងតំបន់និងអន្តរជាតិ កិច្ចចរចារបស់មេដឹកនាំទាំង២ នឹងផ្តោតជាពិសេសផងដែរទៅលើការវិវឌ្ឍន៍ចុងក្រោយ បំផុតលើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ការដោះស្រាយស៊ីរីព្រមទាំង ការអភិវឌ្ឍនៅតំបន់ឈូងសមុទ្រ៕

ប្រែសម្រួល:ស៊ុ នលី

To Top