បរទេស:BBCចេញផ្សាយ នៅថ្ងៃអាទិត្យទី២៩ ខែធ្នូនេះបានឲ្យដឹងថា សហរដ្ឋអាមេរិក បានទទួលរងនូវការ សម្លាប់រង្គាលច្រើន នៅក្នុងឆ្នាំ២០១៩ ច្រើនជាងឆ្នាំ ដែលមានកំណត់ត្រាច្រើន ។
ការរកឃើញត្រូវបានប្រមូល បានពីមូលដ្ឋានទិន្នន័យចងក្រង ដោយសារព័ត៌មានAssociated Press (AP), កាសែតUSA Todayនិងសកលវិទ្យាល័យ Northeastern University ដែលជាអ្នកបានកត់ត្រា នូវឧប្បត្តិហេតុចំនួនសរុប៤១ ករណីនិង ការស្លាប់សរុបទៅដល់២១១នាក់។
ជាទូទៅការសម្លាប់រង្គាល ត្រូវបានកំណត់ថា មនុស្សយ៉ាងហោចណាស់៤ នាក់ ឬច្រើននាក់ ដែលត្រូវបានសម្លាប់ នៅក្នុងឧប្បត្តិហេតុតែមួយ ដោយមិនរាប់បញ្ចូលជនល្មើស ។ ក្នុងចំណោមអ្នកស្លាប់ច្រើន បំផុតក្នុងឆ្នាំ ២០១៩ គឺមានការសម្លាប់មនុស្ស ១២ នាក់ នៅឆ្នេររដ្ឋវឺជីនៀ ក្នុងខែឧសភានិង ២២ នាក់នៅអែលប៉ាសូក្នុងខែសីហា។
អ្នកស្រាវជ្រាវបាននិយាយថា ក្នុងចំណោម៤១ករណី ក្នុងឆ្នាំ២០១៩ មានអាវុធចំនួន ៣៣ប្រភេទពាក់ព័ន្ធ។រដ្ឋកាលីហ្វ័រញ៉ាមានចំនួនអ្នកសម្លាប់រង្គាលច្រើនបំផុត ក្នុងមួយរដ្ឋដោយមាន៨នាក់ ៕
ប្រែសម្រួល:ស៊ុនលី