ព័ត៌មានអន្តរជាតិ

ចាក់សម្លាប់ជនជាតិជ្វីហ្វ កណ្តាលទីក្រុងញូវយ៉ក រងរបួសច្រើននាក់ បញ្ជូនទៅដល់មន្ទីរពេទ្យ

បរទេស: BBC នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែធ្នូនេះ បានឲ្យដឹងថា មនុស្សជាច្រើន ត្រូវបានគេចាក់សម្លាប់នៅឯផ្ទះមួយ នៅជិតសាលាប្រជុំមួយ ក្នុងរដ្ឋញូវយ៉ក ដោយក្នុងនោះអាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស៥នាក់ ដែលជាជនជាតិជ្វីហ្វទាំងអស់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដោយមានរបួសស្នាមច្រើនកន្លែង។

ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះ មូលហេតុនៃការចាក់សម្លាប់នេះ មិនត្រូវបានគេដឹងច្បាស់ទេ ដោយសារមូលហេតុអ្វី ហើយគេក៏មិនទាន់ដឹងច្បាស់ដែរ ថាតើអ្នកវាយប្រហារ ឬត្រូវបានចាប់ខ្លួននៅឡើយដែរ ប៉ុន្តែក្រុមប៉ូលិស កំពុងស្ថិតនៅក្នុងទីតាំងកើតហេតុ ដើម្បីស្វែងរកឧក្រិដ្ឋជន និងមូលហេតុដំបូង។

នៅក្នុងសារមួយ ដែលត្រូវបានបង្ហោះ ដោយគណនេយ្យ Twitter របស់ក្រុមអាជ្ញាធរបានបញ្ជាក់ថា ក្នុងចំណោមអ្នករងគ្រោះទាំងអស់ ក្នុងនោះមានម្នាក់ ត្រូវបានគេជឿជាក់ថា បានទទួលរងរបួសធ្ងន់ជាងគេ គឺស្នាមចាក់លើខ្លួន ដល់ទៅ៦កន្លែង៕

ប្រែសម្រួល:ស៊ុនលី

To Top