ព័ត៌មានអន្តរជាតិ

ការនាំចេញគ្រឿង ម៉ាស៊ីន ប្រចាំឆ្នាំ របស់កូរ៉េខាងត្បូង ឈានសល់ ទំហំទឹកប្រាក់ ៥០ពាន់លានដុល្លារ

សេអ៊ូល៖ ទិន្នន័យបានបង្ហាញ កាលពីថ្ងៃអាទិត្យថា ការនាំចេញគ្រឿង ម៉ាស៊ីនប្រចាំឆ្នាំ របស់កូរ៉េខាងត្បូង បានឈានដល់ទំហំទឹកប្រាក់ចំនួន ៥០ ពាន់លានដុល្លារ ដោយឈរ នៅលំដាប់ទី ២ នៃការនាំចេញគ្រឿងម៉ាស៊ីនធំបំផុត សម្រាប់សេដ្ឋកិច្ចលេខ ៤ របស់អាស៊ីបន្ទាប់ពីផលិតផលអេឡិចត្រូនិក។

យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បានឱ្យដឹងថាការនាំចេញគ្រឿងម៉ាស៊ីនទៅក្រៅប្រទេសរបស់ប្រទេសនេះ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៥២,៥ ពាន់លានដុល្លារនៅឆ្នាំនេះ។

ការនាំចេញគ្រឿងចក្ររបស់ប្រទេសនេះ បានកើនលើសការកត់សម្គាល់ ជាលើកដំបូង កាលពីឆ្នាំមុនតាមរយៈការដឹកជញ្ជូន ចំនួន ៥៣,៥ ពាន់លានដុល្លារពោល គឺកើនឡើង ១០ ភាគរយធៀបនឹងឆ្នាំមុន ។

យោងតាមទស្សនវិស័យ របស់សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េបានឱ្យដឹងថា ម៉ាស៊ីនគឺជាផលិតផល នាំចេញធំជាងគេទី ២ សម្រាប់ប្រទេសកូរ៉េខាងត្បួង បន្ទាប់ពីបន្ទះឈីប ដែលត្រូវបានគេប៉ាន់ស្មានថា មានចំនួន ៩៥,៣ ពាន់លានដុល្លារនៅឆ្នាំនេះ គឺធ្លាក់ចុះ ២៥ ភាគរយបើធៀបនឹងឆ្នាំ ២០១៨ ៕

ដោយ ឈូក បូរ៉ា

To Top