បរទេស ៖ រដ្ឋាភិបាល នៃប្រទេសអ៊ុយក្រែន និងក្រុមបះបោរគាំទ្រ ដោយរុស្ស៊ី នៅថ្ងៃអាទិត្យម្សិលមិញនេះថា តាមសេចក្តីរាយការណ៍ បានធ្វើការដោះដូរអ្នកទោសគ្នា ចំនួន២០០នាក់ នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីបញ្ចប់ការជាប់គាំង នៅក្នុងតំបន់ Donbas។
ការិយាល័យ របស់ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky បានធ្វើការបញ្ជាក់លើបណ្ដាញ សង្គមធ្វីតធើថា អ្នកទោសចំនួន៧៦នាក់ ដែលពួកបះបោរចាប់ខ្លួន បានប្រគល់ឲ្យរដ្ឋាភិបាលវិញ ហើយអ្នកតំណាងសម្រាប់តំបន់ Luhansk និងតំបន់ Donetsk នៃប្រទេសអ៊ុយក្រែន បាននិយាយប្រាប់ថា រដ្ឋាភិបាលក៏បាន ប្រគល់អ្នកទោស បះបោរចំនួន១២៤នាក់ឲ្យវិញដែរ។
គួរបញ្ជាក់ថា ការដោះដូរអ្នកទោសគ្នា កាលពីថ្ងៃអាទិត្យនេះ គឺជាទង្វើដ៏ល្អស្តីពីការសន្យា នៅក្នុងកិច្ចពិភាក្សាសន្តិភាព រវាងលោកប្រធានាធិបតីអ៊ុយក្រែន និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅក្នុងទីក្រុងប៉ារីស កាលពីដើមខែធ្នូនេះ៕
ប្រែសម្រួល៖ប៉ាង កុង