បរទេស៖ ក្រុមហ៊ុន ផលិតមនុស្សយន្តសិច RealDoll បានប្រាប់ Daily Star Online ថា ខ្លួនបានជួលមនុស្ស ដែលធ្លាប់ផលិតខ្សែភាពយន្ត នៅឯស្ទូឌីយោដ៏ល្បី របស់សហរដ្ឋអាមេរិក ដើម្បីផលិតតុក្កតាដូចមនុស្ស ដែលបំពាក់ដោយបញ្ញា ឬភាពវៃឆ្លាតសិប្បនិម្មិត (AI) ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រុមហ៊ុនផលិតមនុស្សយន្តសិច បានជ្រើសរើសក្រុមអ្នកផលិតហូលីវូត ឱ្យមកធ្វើការនៅក្នុងរោងចក្រតុក្កតា ដែលមានលក្ខណៈដូចអនាគត Westworld របស់ខ្លួន។ RealDoll កំពុងបន្តផលិតមនុស្សយន្ត ដែលបំពាក់ដោយបច្ចេកវិទ្យា វៃឆ្លាតសិប្បនិម្មិត (AI) ដោយស្ថាបនិកលោក Matt McMullen បានប្តេជ្ញាថា តុក្កតាសិចទាំងនេះ អាចមើលទៅមានលក្ខណៈប្រាកដនិយម ដូចមនុស្សក្នុងរយៈពេល ០៥ឆ្នាំ។
ក្រុមហ៊ុនបាននិយាយថា បច្ចុប្បន្ននេះ ខ្លួនកំពុងសាកល្បងម៉ូដែល ជាមួយនឹងចក្ខុវិស័យ 3D ដើម្បីស្គាល់ម្ចាស់ខ្លួន នៅក្នុងបន្ទប់ដែលមានមនុស្សច្រើន។
McMullen បាននិយាយថា ព្រឹត្តិការណ៍នេះរៀបចំឡើង ដោយ Raspberry Dream Labs “ មានមនុស្សពីរបីនាក់នៅទីនេះ បានធ្វើការនៅហូលីវូត លើផ្នែកខ្សែភាពយន្ដ” ។ លោកបានបន្ថែមថា និយោជិកជាច្រើន មានបទពិសោធន៍ ក្នុងសមិទ្ធកម្មពិសេសនេះ៕ ប្រែសម្រួលៈ ណៃតុលា