ព័ត៌មានអន្តរជាតិ

ជប៉ុនជូនដំណឹងទៅកាន់យូអិន ចំពោះការសង្ស័យ នៃការផ្ទេរទំនិញតាមនាវា នៅសមុទ្រចិនខាងកើត

តូក្យូ៖ យោងតាមក្រសួងការបរទេសជប៉ុន បានឲ្យដឹងថា ប្រទេសជប៉ុន បានជូនដំណឹង ដល់អង្គការសហប្រជាជាតិ ពីករណីផ្ទេរទំនិញតាមនាវា របស់កូរ៉េខាងជើង ដែលជាការជូនដំណឹងជាលើកទី ១៥ ដល់អង្គការពិភពលោកមួយនេះ ចាប់តាំងពីការចាប់ផ្តើម កាលពីឆ្នាំមុន។

ក្រសួងការបរទេសជប៉ុន បានប្រកាសមួយថ្ងៃមុននេះថា ប្រទេសនេះបានជូនដំណឹង ដល់ក្រុមជំនាញនៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ លើប្រទេសកូរ៉េខាងជើង ដែលសង្ស័យថា បាបរំលោភលើករណីនេះ។

យោងតាមក្រសួងបានឱ្យដឹងថា យន្ដហោះល្បាតការពារខ្លួន របស់កងកំលាំងស្វ័យការពារជប៉ុន បានរកឃើញ នាវាដឹកប្រេងកូរ៉េខាងជើងឈ្មោះ Nam San-8 ដែលជាប់ពាក់ព័ន្ធ នឹងការដឹកជញ្ជូនតាមនាវា ដែលមិនមានអត្តសញ្ញាណ នៅសមុទ្រចិនខាងកើត ចម្ងាយប្រហែល ២៩០ គីឡូម៉ែត្រភាគអាគ្នេយ៍ នៃទីក្រុងសៀងហៃ កាលពីខែធ្នូ ត្រូវនឹងថ្ងៃទី១៦ និង ១៧ ៕ ដោយ៖ ឈូក បូរ៉ា

To Top