ព័ត៌មានអន្តរជាតិ

មីស៊ីលវាយប្រហារ ចំក្បួនព្យុហយាត្រានៅយេម៉ែន សម្លាប់មនុស្សជាច្រើនាក់

បរទេស៖ កងកម្លាំងបះបោរ នៅភាគខាងត្បូង ដែលជាសម្ព័ន្ធមិត្តរដ្ឋាភិបាល គ្រប់គ្រងក្នុងតំបន់ បាននិយាយថា មីស៊ីលមួយគ្រាប់បាញ់ ដោយពួកឧទ្ទាមហូធី បានវាយប្រហារ ចំក្បួនព្យុហយាត្រាយោធាមួយ នៅក្នុងទីក្រុង al-Dhalea ប្រទេសយេម៉ែន បានសម្លាប់មនុស្សតិចបំផុត៧នាក់ និងរបួសជាច្រើននាក់។

សេចក្តីថ្លែងការណ៍ ដែលបានធ្វើឡើងដោយក្រុមក្រវ៉ាត់សន្តិសុខ និងកងកម្លាំងបះបោរភាគខាងត្បូង នៅតំបន់ al-Dhalea បាននិយាយថា មីស៊ីលបានវាយប្រហារចំ ទីតាំងធ្វើក្បួនព្យុហយាត្រា ជាទីមានការប្រារព្ធពិធីអបអរការ បញ្ចប់វគ្គសិក្សា សម្រាប់កងកម្លាំងក្រវ៉ាត់សន្តិសុខ ទើបបានបញ្ចប់។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា រហូតមកទល់ពេលនេះ នៅមិនទាន់មានក្រុមណាមួយ អះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារមីស៊ីលនោះនៅឡើយទេ ហើយនៅពេលភ្លាមៗនេះ ប្រព័ន្ធផ្សព្វផ្សាយ របស់ពួកឧទ្ទាមហូធី ក៏មិនទាន់ផ្តល់សេចក្តីអត្ថាធិប្បាយណាមួយ លើការវាយប្រហារ ឬក៏ការចោទប្រកាន់នោះដែរ៕ ប្រែសម្រួល៖ប៉ាង កុង

To Top