ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក កំពុងតែធ្វើការឃ្លាំមើលកូរ៉េខាងជើង យ៉ាងយកចិត្តទុកដាក់

បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិ សេតវិមាន លោក Robert O’Brien បាននិយាយនៅថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក កំពុងតែធ្វើការឃ្លាំមើល យ៉ាងយកចិត្តទុកដាក់ ចំពោះសកម្មភាព របស់ប្រទេសកូរ៉េខាងជើង និងរកឃើញស្ថានភាព ដ៏គួរឲ្យព្រួយបារម្ភនៅទីនោះ ប៉ុន្តែមានខ្សែទំនាក់ទំនងគ្នាដ៏បើកចំហ រវាងប្រទេសទាំងពីរ។

ក្រៅពីនេះ យោងតាមសេចក្តីរាយការណ៍ លោក បាននិយាយលើកម្មវិធី This Week របស់ទីភ្នាក់ងារសារព័ត៌មាន ABC ថា ទីក្រុងវ៉ាស៊ីតោន ចង់ឲ្យមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្វើការរក្សាការប្តេជ្ញារបស់លោក ក្នុងការលុបបំបាត់ អាវុធនុយក្លេអ៊ែលើឧបទ្វីបកូរ៉េ។

គួរបញ្ជាក់ថា ចំណែកមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលថ្មីៗនេះ បានបើកកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់របស់បក្ស ដើម្បីពិនិត្យផ្ទៀងផ្ទាត់មើល បញ្ហាគោលនយោបាយសំខាន់ៗ នៅមុនពេលកាលផុតកំណត់ចុងឆ្នាំ ដែលលោកបានកំណត់ សម្រាប់ឲ្យទីក្រុងវ៉ាស៊ីនតោន ធ្វើការបន្ទន់ឥរិយាបថ នៅក្នុងកិច្ចពិភាក្សានុយក្លេអ៊ែ ដែលបានជាប់គាំង៕ ប្រែសម្រួល៖ប៉ាង កុង

To Top