ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក សន្យាធ្វើចំណាត់ការ លើការបាញ់មីស៊ីលណាមួយ របស់កូរ៉េខាងជើង

បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក Robert O’Brien បាននិយាយនៅថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកនឹងខកចិត្តជាខ្លាំង ប្រសិនបើប្រទេសកូរ៉េខាងជើង បាញ់តេស្តសាកល្បងមីស៊ីល វាយប្រហារក្នុងចម្ងាយឆ្ងាយ ឬក៏មីស៊ីលនុយក្លេអ៊ែ ហើយនឹងចាត់វិធានការ ដ៏សមស្របមួយ ក្នុងនាមជាមហាអំណាងយោធា និងសេដ្ឋកិច្ចឈានមុខគេ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា នៅក្នុងបទសម្ភាសន៍មួយ ជាមួយកម្មវិធី This Week របស់កាសែត ABC លោក Robert O’Brien បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មានឧបករណ៍ជាច្រើន សម្រាប់ធ្វើការឆ្លើយតប ចំពោះការបាញ់តេស្តមីស៊ីល បែបនោះណាមួយ។

លោកបន្តទៀតថា “យើងនឹងរក្សាការវិនិច្ឆ័យ ប៉ុន្តែសហរដ្ឋអាមេរិក នឹងចាប់វិធានការ ដូចដែលយើងបានធ្វើ នៅក្នុងស្ថានភាពទាំងនេះ។ ប្រសិនបើលោក គីម ជុងអ៊ុន ធ្វើបែបនោះមែននោះ យើងនឹងមានការខកចិត្តជាខ្លាំងក្រៃលែង ហើយយើងនឹងបង្ហាញឲ្យឃើញ នូវការខកចិត្តនោះ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top