ម៉ានីល៖ រដ្ឋាភិបាលបានឲ្យដឹងនៅថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ផ្លូវការពីព្យុះទីហ្វុងផាន់ហ្វូនបានកើនឡើងដល់ ៤៧ នាក់ហើយទំនងជាបន្តកើនឡើងទៀតខណៈមនុស្ស ៩នាក់ទៀត ត្រូវបានរាយការណ៍ថាបន្ដបាត់ខ្លួននៅឡេីយ។
នៅក្នុងរបាយការណ៍ថ្មី របស់ខ្លួនក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDRRMC) បានឲ្យដឹងថា អ្នកស្លាប់ត្រូវបានគេកត់ត្រានៅក្នុងតំបន់ចំនួន ៤ នៅភាគកណ្តាលហ្វីលីពីន និងនៅខាងជើងកោះមីនដាណាវ ដែលស្ថិតនៅភាគខាងត្បូងហ្វីលីពីន។
ទីភ្នាក់ងារគ្រោះមហន្តរាយបានឲ្យដឹងថា តំបន់ដែលមានមនុស្សស្លាប់រួមមាន មនុស្ស ១៦ នាក់បានស្លាប់នៅអ៊ីឡូឡូ, ៥នាក់នៅកាលីស, ៥ នាក់នៅអាន់ឡាន, ម្នាក់នៅសេប៊ូ, ម្នាក់នៅខាងត្បូងឡីតិច, ៥ នាក់នៅលីឡៃ, ម្នាក់នៅប៊ីលីរ៉ាន, ៥ នាក់នៅសាម៉ាខាងកើត, ម្នាក់នៅសាម៉ា, ៥ នាក់នៅបូព៌ាមីនដូនិងម្នាក់ទៀតនៅ ខេត្តមីនដូដូ។ មនុស្សយ៉ាងតិច ១៤០ នាក់បានរងរបួស៕
ដោយ ឈូក បូរ៉ា