ព័ត៌មានអន្តរជាតិ

ទីផ្សររថយន្ដ របស់កូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងកើនឡើង ១,២ភាគរយ នៅឆ្នាំក្រោយ

សេអ៊ូល៖ របាយការណ៍មួយ បានបង្ហាញកាលពីថ្ងៃអាទិត្យថាទីផ្សាររថយន្ត របស់ប្រទេសកូរ៉េខាងត្បូងត្រូវបានគេរំពឹងថា នឹងកើនឡើង ១,២ ភាគរយនៅឆ្នាំក្រោយ ដោយងាកចេញពី ការប៉ាន់ស្មាន នៅឆ្នាំនេះដែល ធ្លាក់ចុះ ៣,៦ ភាគរយ។

យោងតាមរបាយការណ៍ដែលរៀបចំឡើង ដោយក្រុមហ៊ុនហ៊ីយ៉ាន់ដាយគ្រុប ទីផ្សាររថយន្តត្រូវបានរំពឹងថា នឹងឈានដល់ចំនួន ១,៧៧ លានគ្រឿងនៅឆ្នាំក្រោយ បន្ទាប់ពីការប៉ាន់ស្មាននៅឆ្នាំនេះ ដែលមានចំនួន ១,៧៥ លានគ្រឿង។

ផ្ទាំងពាណិជ្ជកម្ម

របាយការណ៍បានឲ្យដឹងថាសហរដ្ឋអាមេរិក ដែលជាទីផ្សាររថយន្តធំជាងគេ របស់ពិភពលោក នឹងទទួលរងការធ្លាក់ចុះ នៃការលក់រថយន្ត សម្រាប់ឆ្នាំទី ២ ជាប់ៗគ្នាខណៈដែលប្រទេសចិន នឹងមានការកើនឡើង ៣,៩ ភាគរយនៅក្នុង ការលក់រថយន្តដែលជាការស្ទុះងើបឡើង វិញបន្ទាប់ពីការធ្លាក់ចុះ អស់រយៈពេល ៣ ឆ្នាំ៕ដោយ ឈូក បូរ៉ា

To Top