បរទេស:The Independence នៅថ្ងៃចន្ទទី៣០ ខែធ្នូនេះ បានសរសេរថា បុរសដែលត្រូវបានគេជឿជាក់ថា ជាជនជាតិចិនម្នាក់ ត្រូវបានអាជ្ញាធរអាមេរិក ចាប់ខ្លួនខណៈដែលគាត់កំពុងធ្វើការ ថតរូបភាពនៅឯមូលដ្ឋាន កងទ័ពជើងទឹកអាមេរិកនៅ Florida។
យោងតាម ពាក្យបណ្តឹង របស់អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា បុរសជនជាតិចិន ដែលមានឈ្មោះថា Lyuyou Liao អាយុ ២៧ ឆ្នាំ ត្រូវបានគេមើលឃើញ បានចូលទៅដល់ទីតាំង យោធាពីថ្មី តាមបណ្តោយទឹកដោយអ្នកឈរមើលនៅក្បែរនោះ បន្ទាប់ពីធ្វើដំណើរដោយថ្មើរជើងជុំវិញ របងខាងក្រៅនៃស្ថានីយ៍អាកាស ដែលស្ថិតនៅក្នុងមូលដ្ឋាននេះ។
ពាក្យបណ្តឹង បានរៀបរាប់ថា កងកម្លាំងយោធាអាមេរិក បានចាប់យកទូរស័ព្ទ របស់លោកLiao និងបានធ្វើការខលហៅភ្នាក់ងារ សហព័ន្ធបន្ទាប់ពីពួកគេបានឃើញគាត់ថតរូប ជាមួយទូរស័ព្ទដៃរបស់គាត់៕
ប្រែសម្រួល:ស៊ុនលី