ព័ត៌មានអន្តរជាតិ

លោក Ghosn មានប្រសាសន៍ពីលីបង់ថា លោកចាកចេញពីជប៉ុន ដើម្បីចៀសវាងភាពអយុត្តិធម៌ និងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ

BEIRUT៖ អតីតប្រធានក្រុមហ៊ុន Nissan លោក Carlos Ghosn បានបញ្ជាក់ថា លោកកំពុងស្ថិតនៅក្នុងប្រទេសលីបង់ ដោយនិយាយថា លោកបានបដិសេធមិនធ្វើជា “ចំណាប់ខ្មាំង” ដោយប្រព័ន្ធយុត្តិធម៌របស់ជប៉ុន បានចោទជាសំណួរអំពីថា តើនាយកប្រតិបត្តិម្នាក់ ដែលត្រូវបានគេទទួលស្គាល់បំផុត នៅលើពិភពលោក បានចាកចេញពីប្រទេសជប៉ុនប៉ុន្មានខែ មុនពេលកាត់ក្តីលោក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ការចាកចេញភ្លាមៗរបស់លោក Ghosn គឺជាការផ្លាស់ប្តូរថ្មីបំផុត នៅក្នុងភាពងងឹតមានអាយុមួយឆ្នាំ បានធ្វើឲ្យរញ្ជួយ ដល់ឧស្សាហកម្មរថយន្តសកល និងធ្វើឲ្យអន្តរាយដល់សម្ព័ន្ធភាព របស់ក្រុមហ៊ុន Nissan Motor Co Ltd និងម្ចាស់ភាគហ៊ុនធំ របស់ក្រុមហ៊ុន Renault SA ហើយបានបញ្ចេញពន្លឺយ៉ាងខ្លាំង លើភាពយុត្តិធម៌នៃប្រព័ន្ធយុត្តិធម៌ របស់ប្រទេសជប៉ុន។

លោក Ghosn អាយុ ៦៥ ឆ្នាំ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ នៅថ្ងៃអង្គារនេះថា ឥឡូវនេះខ្ញុំស្ថិតនៅក្នុងប្រទេសលីបង់ ហើយនឹងលែងត្រូវបានចាប់ ធ្វើជាចំណាប់ខ្មាំង ដោយប្រព័ន្ធយុត្តិធម៌ជប៉ុន ដែលមានការពិរុទ្ធភាព ត្រូវបានគេសន្មតថា ការរើសអើងមានច្រើន ហើយសិទ្ធិមនុស្សជាមូលដ្ឋាន ត្រូវបានបដិសេធ។ ខ្ញុំមិនបានរត់គេចពីយុត្តិធម៌ទេ ខ្ញុំបានរួចផុតពីភាពអយុត្តិធម៌ និងការធ្វើទុក្ខបុកម្នេញខាងនយោបាយ។ ឥឡូវនេះខ្ញុំអាចប្រាស្រ័យ ទាក់ទងជាមួយប្រព័ន្ធផ្សព្វផ្សាយ ដោយសេរីហើយរង់ចាំចាប់ផ្តើម នៅសប្តាហ៍ក្រោយ។

ទាំងមេធាវីរបស់លោក Ghosn និងអ្នកនាំពាក្យ របស់ការិយាល័យរដ្ឋអាជ្ញាទីក្រុងតូក្យូ មិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេ នៅពេលត្រូវបានទាក់ទងមុន អំពីកន្លែងស្នាក់នៅរបស់លោក Ghosn ។ អ្នកនាំពាក្យក្រុមហ៊ុន Nissan បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ អ្នកនាំពាក្យស្ថានទូតលីបង់នៅតូក្យូ បាននិយាយថា“ យើងមិនបានទទួលព័ត៌មានណាមួយទេ” ៕ ដោយ៖លី ភីលីព

To Top