បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ថា នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយបានដាក់ថា ក្រុមុយោធាប៉ារ៉ារហូតដល់១៩នាក់ ដែលជាសមាជិករបស់ក្រុម ហាស៍ ស្សាអាប៊ី (Hashd Shaabi) ត្រូវបានសម្លាប់ និង៣៥នាក់ បានរងរបួស កាលពីថ្ងៃអាទិត្យ នៅគ្រាដែលកងកម្លាំង របស់សហរដ្ឋអាមេរិក បានបើកការវាយប្រហារ មកលើមូលដ្ឋានរបស់ក្រុម Hashd Shaabi នៅជិតព្រំដែនស៊ីរី ដែលស្ថិតនៅខេត្ត Anbar ភាគខាងលិចប្រទេសអ៊ីរ៉ាក់ ។
លោក Jawad Kadhim al-Rebi’awi មេដឹកនាំក្រុម ហាស៍ ស្សាអាប៊ី បាននិយាយថា ការវាយប្រហារ មកលើគោលដៅ ដែលជាស្នាក់ការកណ្តាលទី៤៥ របស់ក្រុម Hashd Shaabi និងមូលដ្ឋានទី៤៦ នៅជិតព្រំដែនក្រុង al-Qaim ជាប់ទឹកដីស៊ីរី ហើយសមាជិកម្នាក នៃសមាជិក្រុមប៉ារ៉ា ស្ថិតនៅគៀបជាប់ នឹងគំនរបាក់បែកនៅឡើយ ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានបានដាក់ដូច្នេះ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញដោយការិយាល័យផ្សព្វផ្សាយព័ត៌មាន ដែលជាប្រតិបត្តិការចម្រុះ រវាងមេបញ្ជាការអ៊ីរ៉ាក់ និងយន្តហោះវាយប្រហារដែនអាកាស របស់សហរដ្ឋអាមេរិកចំនួន០៣គ្រឿង បានដាក់គោលដៅ ទៅលើស្នាក់ការកណ្តាល របស់ក្រុម Hashd Shaabi ទី៤៥ នៅជិតព្រំដែននៃប្រទេសស៊ីរី កាលពីល្ងាចថ្ងៃអាទិត្យ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា